អន្តរជាតិះ – ប្រជាជនថៃ ក្នុងខេត្ត Pathum Thani បានផ្ទុះការតវ៉ា ក្រោយមានការបែកធ្លាយថាកាមេរ៉ាឃ្លាំមើលនៅការិយាល័យបោះឆ្នោតត្រូវបានគ្របដោយថង់ខ្មៅ ក្នុងអំឡុងពេលការរាប់សន្លឹកឆ្នោត កាលពីយប់ថ្ងៃអាទិត្យ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ការតវ៉ារបស់សាធារណជន ក៏បានផ្ទុះឡើងនៅសាកលវិទ្យាល័យបច្ចេកវិទ្យារាជមង្គលថាន់យ៉ាបុរី ដែលជាការិយាល័យបោះឆ្នោតសម្រាប់ស្រុកទី ៧ នៃខេត្តប៉ាធុមថានី។ យ៉ាងហោចណាស់មានប្រជាពលរដ្ឋចំនួន ៣០០ នាក់ ដែលភាគច្រើនជានិស្សិត បានតវ៉ាប្រឆាំងនឹងការកង្វះតម្លាភាព និងសកម្មភាពគួរឱ្យសង្ស័យរបស់មន្ត្រីរៀបចំការបោះឆ្នោត។
– ប្រជាជន ក៏ដូចជានិស្សិតដែលតវ៉ា បាននិយាយថា ពួកគេទាមទារឲ្យមានការរាប់សន្លឹកឆ្នោតឡើងវិញ ដោយជឿជាក់ថាលទ្ធផលនឹងប្រែប្រួល។
– គួរបញ្ជាក់ថា កាមេរ៉ា ត្រូវបានបិទ និងរុំថង់ខ្មៅ ក្នុងអំឡុងពេលដំណើរការបោះឆ្នោត ដើម្បីការពារភាពឯកជនរបស់អ្នកបោះឆ្នោត ចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៥ ល្ងាច នៅពេលដែលការិយាល័យបោះឆ្នោតបិទ។ ប៉ុន្តែនៅពេលការរាប់សន្លឹកឆ្នោតចាប់ផ្តើម កាមេរ៉ាទាំងអស់នោះមិនត្រូវបានដកថង់ ហើយបើកវិញទេ។ ទោះការរាប់សន្លឹកឆ្នោត ដំណើរការ តែ កាមេរ៉ានៅតែគ្របដោយថង់ខ្មៅ និងបិទទាំងស្រុង ដែលនេះហាក់ព្យាយាមលាក់បាំងពីសាធារណជន៕

