អន្តរជាតិះ- លោកស្រីប្រធានាធិបតី Claudia Sheinbaum បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ម៉ិកស៊ិក បានផ្អាកការផ្គត់ផ្គង់ប្រេងទៅកាន់ប្រទេសគុយបាជាបណ្តោះអាសន្ន ដោយសារតែការគំរាមកំហែងពន្ធពាណិជ្ជកម្មពីសហរដ្ឋអាមេរិក ប៉ុន្តែនឹងបន្តផ្តល់ជំនួយមនុស្សធម៌ដល់កោះនេះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ប្រមុខរដ្ឋរូបនេះ បានឱ្យដឹងថា ការដឹកជញ្ជូនប្រេងបច្ចុប្បន្នត្រូវបានផ្អាក ដោយសារយើងកំពុងស្វែងរកការជៀសវាងផលវិបាកអវិជ្ជមានសម្រាប់ប្រទេសម៉ិកស៊ិក។
– លោកស្រី បានរំលឹកថា ទីក្រុងវ៉ាស៊ីនតោន បានចេញក្រឹត្យមួយដែលដាក់ពន្ធលើប្រទេសដែលផ្គត់ផ្គង់ប្រេងឥន្ធនៈដល់កោះនេះ។
– យោងតាមលោកស្រី អះអាងថា ទីក្រុងម៉ិកស៊ិក កំពុងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីស្វែងរកមធ្យោបាយគាំទ្រទីក្រុងហាវ៉ាណាដែលមិនស្ថិតនៅក្រោមការរឹតបន្តឹងពីសហរដ្ឋអាមេរិក។ លោកស្រី Sheinbaum ក៏បានអំពាវនាវឱ្យសហរដ្ឋអាមេរិកលុបចោលទណ្ឌកម្មទាំងនោះផងដែរ។
– ទន្ទឹមនោះ ប្រធានាធិបតី ក៏បានសង្កត់ធ្ងន់ថា យើងកំពុងប្រាប់សហគមន៍អន្តរជាតិ និងសហរដ្ឋអាមេរិកថា ទណ្ឌកម្មទាំងនេះគឺអយុត្តិធម៌ណាស់ចំពោះប្រជាជនគុយបា។
– ទោះជាយ៉ាងណា លោកស្រី បន្តថាម៉ិកស៊ិក នឹងមិនបោះបង់ការគាំទ្រមនុស្សធម៌របស់ខ្លួនចំពោះប្រទេសគុយបាឡើយ។ លោកស្រី Sheinbaum បាននិយាយថា យើងនឹងជួយប្រជាជនគុយបា ដូចដែលយើងតែងតែជួយប្រជាជនប្រទេសដែលខ្វះខាត៕
