អន្តរជាតិះ- មួយលើកជាពីរលើក បណ្តាប្រទេសលោកខាងតែងចាត់ទុករុស្ស៊ីជាការគំរាមកំហែងដល់ពួកគេ ហើយថែមទាំងព្រមានអំពីការវាយប្រហាររបស់លោក វ្ល៉ាឌីមៀរ ពូទីន លើទ្វីបអឺរ៉ុប នៅប៉ុន្មានឆ្នាំខាងមុខទៀតផង។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យ៉ាងណា ជុំវិញរឿងនេះ ទីក្រុងមូស្គូបានច្រានចោលម្តងហើយម្តងទៀតថា ការចោទប្រកាន់ទាំងនេះគឺគ្មានមូលដ្ឋានទាល់តែសោះ ហើយគ្រាន់ជាការព្រមានដើម្បីយកលេសបង្កើនការចំណាយសម្រាប់កញ្ចប់ថវិការបស់ពួកគេប៉ុណ្ណោះ ហើយឥឡូវ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov បានប្រកាសឲ្យអស់សង្ស័យថា បើអឺរ៉ុបមិនវាយរុស្ស៊ីមុនទេ រុស្ស៊ីក៏មិនវាយអឺរ៉ុបមុនដូចគ្នា។

– ក្នុងបទសម្ភាសន៍ជាមួយ NTV និងត្រូវបានយកមកផ្សាយដោយ RT កាលពីថ្ងៃអាទិត្យទី៨ខែកុម្ភៈឆ្នាំ២០២៦ លោក Lavrov និយាយថា៖ «រុស្ស៊ីនឹងមិនវាយប្រហារលើបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុប (EU) ឬអង្គការណាតូ (NATO) ឡើយ លើកលែងតែរុស្ស៊ីត្រូវបានគេវាយប្រហារមុនតែប៉ុណ្ណោះ។យើងគ្មានបំណងវាយអឺរ៉ុបទេ! គ្មានហេតុផលណាមួយដែលយើងត្រូវធ្វើបែបនោះទាល់តែសោះ»។
– ទោះយ៉ាងណា លោកព្រមានថា៖ «ប្រសិនបើអឺរ៉ុបបន្តគំរាមកំហែង ដូចជាការត្រៀមខ្លួនធ្វើសង្គ្រាមប្រឆាំងនឹងយើង ហើយចាប់ផ្តើមការវាយប្រហារមកលើសហព័ន្ធរុស្ស៊ី នោះពួកគេនឹងត្រូវប្រឈមមុខជាមួយការឆ្លើយតបយោធាយ៉ាងពេញទំហឹងពីខាងយើង ជាមួយនឹងអាវុធគ្រប់យ៉ាងដែលយើងមាន»។
– EU តែងយកការគំរាមពីរុស្ស៊ី ធ្វើជាលេសដើម្បីបង្ហាញថា ការបង្កើនថ្លៃចំណាយយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់ គឺជារឿងសមហេតុផល។ យ៉ាងណា លោក ពូទីន បញ្ជាក់ថា ទីក្រុងមូស្គូ គ្មានផែនការប្រយុទ្ធ ជាមួយ EU ឬ NATO នោះទេ ប៉ុន្តែគំរាមឆ្លើយតប ប្រសិនបើបណ្តាប្រទេសលោកខាងលិចចាប់ផ្តើមសង្រ្គាមប្រឆាំងរុស្ស៊ី។

– ជុំវិញរឿងនេះដែរ នាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban ក៏ចេញមុខព្រមានដែរថា EU កំពុងត្រៀមខ្លួនធ្វើសង្គ្រាមជាមួយ រុស្ស៊ី នៅត្រឹមឆ្នាំ២០៣០។
– កាលពីចុងឆ្នាំមុន លោក Orban និយាយថា EU បានរៀបចំវិធានការ៤ដំណាក់កាលជាប់គ្នាដូចជាដំបូងត្រូវផ្តាច់ទំនាក់ទំនងការទូតជាមួយរុស្ស៊ីសិន រួចដាក់ទណ្ឌកម្ម ហើយបញ្ចប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងចុងក្រោយទើបចាប់ផ្តើមផ្ទុះជម្លោះប្រដាប់អាវុធតែម្តង។ លោកបន្តថា វិធានការទាំងនេះមានគោលបំណងធ្វើឲ្យរុស្ស៊ីចុះខ្សោយ និងពង្រឹងកម្លាំង EU ឲ្យត្រៀមខ្លួនបានកាន់តែល្អ ទើបធ្វើសង្គ្រាមនៅក្នុងឆ្នាំ២០៣០៕

