អន្តរជាតិះ – ខុទ្ទកាល័យប្រធានាធិបតីបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីនីហ្សេរីយ៉ាលោក Bola Tinubu បានដាក់ពង្រាយកងវរសេនាធំកងទ័ពទៅកាន់ស្រុក Kaiama ក្នុងកណ្តាលរដ្ឋ Kwara បន្ទាប់ពីជនសង្ស័យជាយុទ្ធជនជីហាដបានសម្លាប់មនុស្ស ១៧០ នាក់ ក្នុងការវាយប្រហារពេញ ១យប់។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ការវាយប្រហារលើភូមិ Woro កាលពីថ្ងៃអង្គារ គឺជាការសម្លាប់មនុស្សច្រើនបំផុតនៅឆ្នាំនេះ នៅក្នុងរដ្ឋដែលមានព្រំប្រទល់ជាប់នឹងប្រទេសនីហ្សេ និងជាតំបន់ក្តៅ ដែលរដ្ឋអ៊ីស្លាមនៅខេត្តអាហ្វ្រិកខាងលិច និងក្រុមប្រដាប់អាវុធដទៃទៀតបានបង្កើនការវាយប្រហារតាមភូមិ និងការចាប់ជំរិតទ្រង់ទ្រាយធំ។
– អំពើហិង្សានេះបង្ហាញពីការភ័យខ្លាចថា ក្រុមជីហាដមកពីភាគខាងជើងកំពុងមានចលនាទៅភាគខាងត្បូង ឆ្ពោះទៅកាន់ព្រៃ Kainji ដែលអ្នកវិភាគសន្តិសុខព្រមានថាអាចក្លាយជាបន្ទាយរឹងមាំបន្ទាប់របស់ពួកគេ។

