អន្តរជាតិះ- លោកប្រធានាធិបតី Miguel Diaz-Canel បាននិយាយថា រដ្ឋាភិបាលគុយបា ត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមក្នុងការសន្ទនាជាមួយសហរដ្ឋអាមេរិកលើប្រធានបទណាមួយ ដើម្បីជៀសវាងការដាក់សម្ពាធ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយថា គុយបាត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសន្ទនាជាមួយសហរដ្ឋអាមេរិក សម្រាប់ការសន្ទនាលើប្រធានបទណាមួយដែលជាប់ពាក់ព័ន្ធនឹងស្ថានភាពជាក់ស្ដែង។ លក្ខខណ្ឌជាមុនរបស់យើង គឺធ្វើយ៉ាងណាមិនមានសម្ពាធ។
– លោក បានបន្ថែមថា នៅពេលដែលរងសម្ពាធ នោះច្បាស់ណាស់វាមិនអាចទៅរួចទេក្នុងការចរចា។
– លោក ចង់សំដៅដល់ការពិភាក្សាមួយដែលត្រូវបានធ្វើឡើងដោយគ្មានលក្ខខណ្ឌជាមុន លើមូលដ្ឋានស្មើភាពគ្នា និងដោយការគោរពអធិបតេយ្យភាពរបស់ប្រទេសគុយបា។
– លោក Diaz-Canel បន្តថា នេះគឺជាប្រភេទនៃការសន្ទនាដែលជួយកសាងទំនាក់ទំនងស៊ីវិល័យរវាងប្រទេសជិតខាង។
– គួរបញ្ជាក់ថា លោក ត្រាំ បានគំរាមប្រទេសបរទេសមិនឱ្យលក់ប្រេងទៅគុយបា បើមិនដូច្នោះ នឹងទទួលរងការដំឡើងពន្ធ៕
