កីឡាះ- ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា បានយកឈ្នះក្រុមម្ចាស់ផ្ទះ Lion City Sailors របស់សិង្ហបុរី ដោយលទ្ធផល ២-០ ក្នុងជំនួបពូល B នៃពានរង្វាន់ជើងឯកក្លិបអាស៊ាន ASEN Club Championship Shopee Cup 2025/26 កាលពីយប់មិញ ។ ទោះបីបន្ថែម ៣ពិន្ទុកក្ដី ក៏មិនអាចជួយឲ្យក្រុមកម្ពុជា រក្សាក្ដីសង្ឃឹមស្វែងរកកៅអីវគ្គបន្ដទៀតបានឡើយ ក្រោយក្រុម Johor Darul Ta’zim របស់ម៉ាឡេស៊ី វាយបកស្មើក្រុមម្ចាស់ផ្ទះ Nam Dinh របស់វៀតណាម ១-១ នៅចុងម៉ោង។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ជំនួបដ៏ជក់ចិត្តនៅកីឡដ្ឋាន Jalan Besar ខាងលើ ស្វាយរៀងធ្វើបានយ៉ាងល្អ ក្នុងការព្យាយាមដាក់សម្ពាធលើក្រុមម្ចាស់ផ្ទះ។ ក្រោយរក្សាលទ្ធផល ០-០ នៅវគ្គទី១ កីឡាករ Patrick Robson បានស៊ុតបំប៉ោងសំណាញ់ទីក្រុម Lion City Sailors ២គ្រាប់ជាបន្ដបន្ទាប់ នៅនាទី៥២ និងនាទី៦៥ ជួយឲ្យព្រះខ័នរាជស្វាយរៀង នាំមុខ និងបានរក្សាដល់ចប់ការប្រកួតពេញម៉ោង ដោយមិនឲ្យក្រុមជើងឯកសិង្ហបុរី មានឱកាសតដៃរួចឡើយ។
– លទ្ធផលនេះ ព្រះខ័នរាជស្វាយរៀង បានបន្ដឈរលេខ៣ រកបាន ៧ពិន្ទុ និងសល់ ១ប្រកួតក្នុងដៃ គ្រាដែលក្រុម Nam Dinh ឈរកំពូលតារាង មាន ១៣ពិន្ទុ និងក្រុម Johor Darul Ta’zim ឈរលេខ២ មាន ១១ពិន្ទុ ក្រុមទាំងពីរ បានដឹកដៃគ្នាឡើងវគ្គ ៤ក្រុមចុងក្រោយ៕

