ភេរវករជិត ៥០នាក់ស្លាប់ និងចាប់ខ្លួនជាង ២០នាក់ ក្នុងប្រតិបត្តិការបង្ក្រាបកក្រើកនីហ្សេរីយ៉ា

អន្តរជាតិះ- កងកម្លាំងការពារជាតិ និងសន្តិសុខ (FDS) របស់ប្រទេសនីហ្សេរីយ៉ា បានឱ្យដឹងកាលពីថ្ងៃពុធថា ភេរវករ ៤៧នាក់ស្លាប់ និង ២១នាក់ផ្សេងទៀតរបួស បន្ទាប់ពីប្រតិបត្តិការបង្ក្រាបរយៈពេល ៧ ថ្ងៃ ដោយវាយប្រហារតាមអាកាស និងលើដីសំដៅទីតាំងក្រុមសកម្មប្រយុទ្ធនៅទូទាំងប្រទេស។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ប្រតិបត្តិការនេះ ធ្វើឡើងបន្ទាប់ពីទទួលបានរបាយការណ៍ថាមានការប៉ុនប៉ងវាយប្រហារភេរវកម្មលើមូលដ្ឋានទ័ពមួយកន្លែងក្នុងប្រទេស។

– យោងតាមទូរទស្សន៍ជាតិ Tele Sahel រាយការណ៍ថា ក្នុងអំឡុងពេលប្រតិបត្តិការនេះផងដែរ កងកម្លាំងបានដកហូតនូវអាវុធ គ្រាប់រំសេវ យានយន្ត ប្រេងឥន្ធនៈ និងសម្ភារៈភស្តុភារផ្សេងៗ ដែលក្រុមភេរវករប្រើប្រាស់។

– ទោះជាយ៉ាងណា FDS បានបញ្ជាក់ថា មកទល់ពេលនេះ កងកម្លាំងនៅតែចល័តយ៉ាងពេញលេញ និងស្ថិតក្នុងការប្រុងប្រយ័ត្ន ២៤ម៉ោង ដើម្បីការពារសុវត្ថិភាពជនស៊ីវិល។

– គួរបញ្ជាក់ថា ស្ថានភាពសន្តិសុខទូទៅនៅក្នុងប្រទេសស្ងប់ស្ងាត់ធម្មតាក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ទោះបីជាមានការប៉ុនប៉ងវាយប្រហារលើមូលដ្ឋានទ័ពអាកាស ១០១ នៅក្នុងរដ្ឋធានី Niamey ក៏ដោយ៕

 

 

You might like