អន្តរជាតិះ- រដ្ឋមន្ត្រីការបរទេសលោក Abbas Araghchi បានបញ្ជាក់ថា កិច្ចចរចារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក គឺគ្រោងនឹងធ្វើឡើងនៅថ្ងៃសុក្រស្អែកនេះ នៅប្រទេសអូម៉ង់ ដូចដែលបានប្រកាស ហើយមិនមានការប្រែប្រួលនោះទេ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– អ្នកការទូតជាន់ខ្ពស់អ៊ីរ៉ង់រូបនេះ បានបង្ហោះនៅលើ X ថា កិច្ចចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកនេះ ត្រូវបានគ្រោងទុកនៅទីក្រុង Muscat រដ្ឋធានីអូម៉ង់ នៅម៉ោងប្រហែល ១០ ព្រឹកថ្ងៃសុក្រ (ម៉ោងក្នុងស្រុក)។

– លោក បានបន្ថែមថា ខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូនអូម៉ង់របស់យើង សម្រាប់ការរៀបចំកិច្ចប្រជុំដ៏ចាំបាច់ទាំងអស់នេះ។
– ការលើកឡើងខាងលើ កើតឡើងបន្ទាប់ពីមានរបាយការណ៍ពីកាសែត Axios មកថា កិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ដែលគ្រោងធ្វើនៅថ្ងៃទី ៦ ខែកុម្ភៈ នៅប្រទេសអូម៉ង់ ត្រូវបានលុបចោល ដោយសារតែភាគីទាំងពីរមិនអាចឯកភាពគ្នាលើទម្រង់នៃកិច្ចចរចា៕

