មេដឹកនាំឧទ្ទាម អះអាងទទួលខុសត្រូវចំពោះការវាយប្រហារដោយដ្រូនទៅលើទីក្រុងយុទ្ធសាស្ត្រភាគឦសានកុងហ្គោ

អន្តរជាតិះ- កាលពីថ្ងៃអង្គារ មេដឹកនាំចលនាឧទ្ទាម AFC/M23 នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដោយដ្រូន ដែលកំណត់គោលដៅទៅលើអាកាសយានដ្ឋាននៅក្នុងទីក្រុងយុទ្ធសាស្ត្រភាគឦសាន Kisangani នៃខេត្ត Tsopo ដោយពណ៌នាថា ជាការព្រមានដល់
រដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– រដ្ឋាភិបាលខេត្តបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃអាទិត្យថា ដ្រូនចំនួន ៨គ្រឿង ផ្ទុកដោយគ្រឿងបំផ្ទុះបានកំណត់គោលដៅលើអាកាសយានដ្ឋាននៅទីក្រុង Kisangani និងបន្តថា ដ្រូនទាំងអស់នោះត្រូវបានបាញ់ទម្លាក់មុនពេលទៅដល់គោលដៅ។

– អាកាសយានដ្ឋាននោះស្ថិតនៅចម្ងាយប្រហែល ១៧គីឡូម៉ែត្រ ពីកណ្តាលទីក្រុង Kisangani និងចម្ងាយរាប់រយគីឡូម៉ែត្រពីខ្សែជួរមុខនៅក្នុងខេត្តខាងជើង និងខាងត្បូង Kivu ជាកន្លែងដែលក្រុមចលនាឧទាម AFC/M23 បានដណ្តើមយកទឹកដីយ៉ាងច្រើនចាប់តាំងពីឆ្នាំ២០២២ ដោយកាន់កាប់ទីក្រុង Goma និងBukavu ដែលជាទីតាំងសំខាន់ៗក្នុងការវាយលុកដ៏ខ្លាំងក្លាកាលពីឆ្នាំមុន។

– នៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានបង្ហោះនៅលើបណ្តាញសង្គម X មេដឹកនាំឧទ្ទាមលោក Corneille Nangaa បាននិយាយថា ប្រតិបត្តិការនៅទីក្រុង Kisangani បានបង្ហាញអំពី ការបែកបាក់នៃ “ឧត្តមភាពផ្លូវអាកាស” របស់កងកម្លាំងប្រដាប់អាវុធកុងហ្គោ ហើយបានព្រមានថា យន្តហោះណា១ដែលប្រើប្រាស់ដើម្បីប្រឆាំងនឹងតំបន់ដែលកាន់កាប់ដោយក្រុមឧទ្ទាមនឹងត្រូវបានកំណត់គោលដៅ “ប្រភពហោះហើរ”។

 

 

You might like