យោធាអាមេរិកនិយាយថា កងកម្លាំងមួយចំនួនត្រូវបានបញ្ជូនទៅប្រទេសនីហ្សេរីយ៉ា

អន្តរជាតិះ – កាលពីថ្ងៃអង្គារ ឧត្តមសេនីយ៍ទទួលបន្ទុកបញ្ជាការអាមេរិកប្រចាំទ្វីបអាហ្វ្រិកបាននិយាយថា សហរដ្ឋអាមេរិកបានបញ្ជូនកងទ័ពមួយក្រុមតូចទៅកាន់ប្រទេសនីហ្សេរីយ៉ា ដែលជាការទទួលស្គាល់លើកដំបូងនៃកងកម្លាំងអាមេរិកនៅលើដីប្រទេសនោះ ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោនបានវាយប្រហារតាមផ្លូវអាកាសនៅថ្ងៃបុណ្យណូអែល។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានបញ្ជាឱ្យវាយប្រហារតាមអាកាស តាមអ្វីដែលលោកបានពិពណ៌នាថាជាគោលដៅរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសនីហ្សេរីយ៉ាអំឡុងខែធ្នូ ហើយបាននិយាយថា អាចមានសកម្មភាពយោធាអាមេរិកបន្ថែមទៀតនៅទីនោះ។

– ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានធ្លាប់រាយការណ៍ថា សហរដ្ឋអាមេរិកបានធ្វើការហោះហើរឃ្លាំមើលពីលើប្រទេសនេះ ពីប្រទេសហ្គាណាចាប់តាំងពីយ៉ាងហោចណាស់ចាប់តាំងពីចុងខែវិច្ឆិកា។
ឧត្តមសេនីយ៍ជាន់ខ្ពស់រូបនេះបានបន្ថែមថា អាមេរិកបញ្ជូនកងទ័ព បន្ទាប់ពីប្រទេសទាំង២ បានព្រមព្រៀងគ្នាថា ចាំបាច់ត្រូវធ្វើបន្ថែមទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងភេរវកម្មនៅអាហ្វ្រិកខាងលិច។

 

You might like