ខ្មាន់កាំភ្លើង ៤នាក់ សម្រុកចូលបាញ់សម្លាប់កូនប្រុសអតីតមេដឹកនាំលីប៊ីដល់ក្នុងផ្ទះ

អន្តរជាតិះ- យោងតាមមន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោក Saif al-Islam Gaddafi កូនប្រុសដ៏លេចធ្លោបំផុតរបស់អតីតមេដឹកនាំលីប៊ី លោក Muammar Gaddafi ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់។

– មេធាវី និងទីប្រឹក្សានយោបាយរបស់លោក Saif al-Islam Gaddafi គឺលោក Khaled al-Zaidi និងលោក Abdulla Othman បានប្រកាសពីការស្លាប់របស់បុរសអាយុ ៥៣ ឆ្នាំរូបនេះ នៅក្នុងការបង្ហោះ កាលពីថ្ងៃអង្គារ ដោយមិនផ្តល់ព័ត៌មានលម្អិតទេ។

– យោងតាមមនុស្សជិតស្និទនឹងលោក Saif al-Islam Gaddafi បានបញ្ជាក់ថា ភ្លាមៗខ្មាន់កាំភ្លើង បានកម្ទេចកាមេរ៉ាសុវត្ថិភាពនៅផ្ទះលោក ក្នុងចេតនាលាក់បាំងដាននៃឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នងនេះ។

– ទន្ទឹមនោះ លោក Khaled al-Mishri អតីតប្រធានក្រុមប្រឹក្សារដ្ឋជាន់ខ្ពស់ដែលមានមូលដ្ឋាននៅទីក្រុង Tripoli ដែលជាស្ថាប័នរដ្ឋាភិបាលដែលទទួលស្គាល់ជាអន្តរជាតិ ក៏បានអំពាវនាវឱ្យមាន ការស៊ើបអង្កេតជាបន្ទាន់ និងយុត្តិធម៌ ចំពោះការបាញ់សម្លាប់នេះ។

– គួរបញ្ជាក់ថា លោក Saif al-Islam Gaddafi ត្រូវបានចាប់ខ្លួន និងដាក់ពន្ធនាគារនៅទីក្រុង Zintan ក្នុងឆ្នាំ ២០១១ បន្ទាប់ពីព្យាយាមរត់គេចខ្លួនចេញពីប្រទេសអាហ្វ្រិកខាងជើង បន្ទាប់ពីក្រុមប្រឆាំងដណ្តើមយកទីក្រុង Tripoli ៕

 

 

You might like