អន្តរជាតិះ- ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដែលអនុញ្ញាតឱ្យសហរដ្ឋអាមេរិកដាក់ពន្ធលើទំនិញពីប្រទេសដែលផ្គត់ផ្គង់ប្រេងរបស់ខ្លួនដល់ប្រទេសគុយបា។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យោងតាមឯកសារដែលបានចេញផ្សាយនៅលើគេហទំព័ររបស់សេតវិមាន បានឱ្យដឹងថា ពន្ធបន្ថែមតាមតម្លៃអាចត្រូវបានដាក់លើការនាំចូលទំនិញដែលជាផលិតផលរបស់ប្រទេសបរទេសដែលលក់ដោយផ្ទាល់ ឬដោយប្រយោល ឬផ្គត់ផ្គង់ប្រេងណាមួយដល់ប្រទេសគុយបា។
– ទន្ទឹមនោះ អត្រាពិតប្រាកដនៃពន្ធមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។
– បទបញ្ជានេះ បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងប្រទេសគុយបា និងរុស្ស៊ី ដែលជាហេតុផលមួយសម្រាប់វិធានការនេះ៕
