ខ្មាន់កាំភ្លើងបានសម្លាប់នគរបាល ៣នាក់ ក្នុងការឆ្មក់វាយប្រហារនៅរដ្ឋ Katsina ប្រទេសនីហ្សេរីយ៉ា

អន្តរជាតិះ- នៅថ្ងៃពុធ យោងតាមនគរបាលបាលបានឱ្យដឹងថា មន្ត្រីនគរបាល ៣នាក់ ត្រូវបានសម្លាប់ និង២នាក់ ផ្សេងទៀតរងរបួស នៅពេលដែលសមាជិកក្រុមអន្ធពាល ប្រដាប់អាវុធសង្ស័យថា បានឆ្មក់វាយប្រហារការល្បាតជាប្រចាំនៅរដ្ឋ Katsina ភាគពាយ័ព្យប្រទេស នីហ្សេរីយ៉ាកាលពីថ្ងៃអង្គារ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ហេតុការណ៍នេះគឺជាផ្នែកមួយនៃការកើនឡើងនៃការវាយប្រហារ រួមទាំងការចាប់ជំរិតទ្រង់ទ្រាយធំដោយ ក្រុមអន្ធពាលប្រដាប់អាវុធ ដែលធ្វើសកម្មភាពពីកន្លែងលាក់ខ្លួនក្នុងព្រៃ និងបានវាយឆ្មក់ចូលភូមិ សាលារៀន និងកន្លែងគោរពបូជានៅភាគពាយ័ព្យដែលភាគច្រើនជាមូស្លីម។

– ការវាយឆ្មក់នៅថ្ងៃអង្គារ ដែលជាលើកទី១ក្នុងរយៈពេល ១សប្តាហ៍ បានបង្ហាញពីភាពអសន្តិសុខជាប់លាប់ នៅក្នុងតំបន់ ជាកន្លែងក្រុមអន្ធពាល ដែលគេស្គាល់ថាជាចោរប្លន់នៅតែបន្តវាយប្រហារសហគមន៍ ជនបទ និងកងកម្លាំងសន្តិសុខ ទោះបីជាមានប្រតិបត្តិការយោធាកំពុងបន្តក៏ដោយ។

 

 

You might like