ក្រសួងបរិស្ថាន! អាជីវកម្មខ្សាច់ ១កន្លែង ក្នុងស្រុកស្រែអំបិល ផ្អាកសកម្មភាព បណ្តោះអាសន្ន

ភ្នំពេញ ៖- កាលពីថ្ងៃទី២៥ខែមករាឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានសម្រេចឱ្យទីតាំងអាជីវកម្មខ្សាច់ ១កន្លែង ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ដែលអាចបង្កផលប៉ះពាល់ ដល់ធនធានធម្មជាតិ នៃស្ទឹងព្រែកកំពង់សោម ធ្វើការផ្អាកសកម្មភាពអាជីវកម្ម ជាបណ្តោះអាសន្ន និងត្រូវរៀបចំការវាយតម្លៃ ហេតុប៉ះពាល់បរិស្ថានដំបូង ឱ្យហើយជាមុនសិន ទើបអាចដំណើរការវិញបាន។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ទីតាំងអាជីវកម្មខ្សាច់មួយកន្លែង ដែលបានដំណើរការ ដោយមានក្រុមហ៊ុនចំនួន២ លើដីទំហំ ចំនួនជិត ២ហិកតា នៅភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវបានពិនិត្យឃើញថា អាចបង្កហានិភ័យ ដល់ធនធានធម្មជាតិ នៃស្ទឹងព្រែកកំពង់សោម។

– ក្រសួងបរិស្ថាន បានសម្រេចការអនុវត្តអនុវត្ត នូវវិធានការច្បាប់ ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន ធានាភាពស្អាតនៅក្នុងទឹក ដោយតម្រូវឲ្យផ្អាក អាជីវកម្មខ្សាច់ ជាបណ្តោះអាសន្ន ចាប់ពីពេលនេះទៅ រហូតដល់មានការសម្រេចជាថ្មី របស់អង្គភាពជំនាញពាក់ព័ន្ធ និងតម្រូវឲ្យម្ចាស់អាជីវកម្ម រៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង ដោយអនុលោម តាមលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ឱ្យបានរួចរាល់ជាមុន ទើបអាចធ្វើអាជីវកម្មបន្តបាន ៕

 

You might like