អន្តរជាតិះ- មនុស្សជាច្រើននៅសហរដ្ឋអាមេរិក កំពុងប្រឈមមុខនឹងសីតុណ្ហភាពត្រជាក់ខ្លាំង និងគ្មានអគ្គិសនីប្រើប្រាស់ បន្ទាប់ពីព្យុះព្រិលរដូវរងាដ៏ធំសម្បើមមួយ បានវាយប្រហារ កាលពីថ្ងៃចន្ទ នៅភាគឦសាន និងផ្នែកខ្លះនៃភាគខាងត្បូង។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– មនុស្សយ៉ាងហោចណាស់ ៣០ នាក់ ត្រូវបានរាយការណ៍ថាស្លាប់នៅក្នុងរដ្ឋដែលរងផលប៉ះពាល់ ដោយសារភាពត្រជាក់ខ្លាំងនេះ។

– ព្រិលធ្លាក់ខ្លាំង លើសពីមួយហ្វីត (៣០ សង់ទីម៉ែត្រ) ដែលគ្របដណ្ដប់ក្នុងប្រវែង ១,៣០០ ម៉ាយ (២,១០០ គីឡូម៉ែត្រ) ពីរដ្ឋ Arkansas ដល់រដ្ឋ New England ខណៈអាជ្ញាធរ បានផ្អាកចរាចរណ៍ លុបចោលជើងហោះហើរ និងមានការបិទសាលារៀន។
– សេវាអាកាសធាតុជាតិ រាយការណ៍ថា តំបន់ភាគខាងជើងនៃទីក្រុង Pittsburgh ព្រិលឡើងដល់កម្ពស់ ២០ អ៊ីញ (៥០ សង់ទីម៉ែត្រ) និងប្រឈមមុខនឹងខ្យល់ត្រជាក់ទាបរហូតដល់ -២៥ អង្សាសេ។

– ភាពត្រជាក់ខ្លាំង នៅតែកំពុងបន្តនៅតាមផ្នែកភាគច្រើននៃសហរដ្ឋអាមេរិក។ អ្នកព្យាករណ៍អាកាសធាតុ បាននិយាយថា វាអាចទៅរួចដែលព្យុះរដូវរងាមួយទៀតអាចវាយប្រហារផ្នែកខ្លះនៃឆ្នេរសមុទ្រភាគខាងកើត នៅសប្តាហ៍នេះ។
– គួរបញ្ជាក់ថា ចំនួនអ្នកស្លាប់កាន់តែកើនឡើងច្រើន ដោយសារព្យុះរដូវរងាមួយនេះ ខណៈសេវាអាកាសធាតុជាតិ មិនទាន់ដឹងថាព្យុះនេះ ថមថយថាមពលនៅពេលណានៅឡើយទេ៕
