ព្រះសីហនុះ-មនុស្ស ២ នាក់រងរបួស ស្រាលៗ ដោយមគ្រោះថ្នាក់ចរាចរណ៍ រថយន្តមួយគ្រឿងផ្លូវកោង បើកហួសផ្លូវធ្លាក់ចូលព្រៃបុកដើមឈើ ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
ករណីនេះកើតឡើងនៅវេលាម៉ោង៤ទាបភ្លឺ ព្រឹកថ្ងៃទី២៧ខែមករាឆ្នាំ២០២៦ នៅម្តុំអូរ៥ កែងផ្លូវ៤០ម៉ែត្រក្នុងសង្កាត់លេខ៤ ក្រុង,ខេត្តព្រះសីហនុ ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា រថយន្តនោះជារថយន្ត មែកស៊ឺដេស ពណ៌ ខ្មៅពាក់ស្លាកលេខភ្នំពេញ2CA 0568 បានរងការខូចខាតមធ្យម តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់ជីវិត៕



