អន្តរជាតិះ-ប្រទេសឥណ្ឌាបានរាយការណ៍ពីការឆ្លងរាលដាលនៃជំងឺកាចសាហាវ Nipah ដោយករណីឆ្លងចំនួន៥ ត្រូវបានរាយការណ៍នៅរដ្ឋ West Bengal ហើយប្រហែល១០០នាក់ទៀត កំពុងធ្វើចត្តាឡីស័ក។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– កាលពីថ្ងៃសុក្រទី២៣ខែមករាឆ្នាំ២០២៦ ក្នុងចំណោមអ្នកឆ្លងទាំង៥នាក់ គឺមានទាំងគ្រូពេទ្យនិងគិលានុបដ្ឋាយិកា ហើយមានខ្លះកំពុងឈឺធ្ងន់។

– ស្របពេលជាមួយគ្នានោះ សារព័ត៌មាន Independent ផ្សាយថា ជំងឺនេះកាចសាហាវជាងកូវីដ-១៩ទៅទៀត ដោយអត្រាស្លាប់របស់វា មានរហូតដល់ទៅ៧៥% ហើយករណីខ្លះឈានដល់៩០%ឯណោះ។
– មន្ត្រីក្រុង Kolkata បញ្ជាក់ថា ជំងឺនេះឆ្លងរាលដាលខ្លាំងណាស់ ពួកគេកំពុងតាមដានមនុស្សជាង៣០នាក់ទៀតដែលជាប់ពាក់ព័ន្ធជាមួយអ្នកជំងឺ ខណៈ១០០នាក់ បានដាក់ឲ្យធ្វើចត្តាឡីស័ករួចទៅហើយ។
– ទន្ទឹមនោះ អាជ្ញាធរ West Bengal កំពុងស្វះស្វែងចាត់គ្រប់វិធានការដើម្បីទប់ស្កាត់និងធានាថា មេរោគនេះមិនរីករាលដាលខ្លាំងក្លាឡើយ។

– បើយោងតាមអង្គការសុខភាពពិភពលោក, Nipah គឺជាជំងឺឆ្លងពីសត្វមកមនុស្ស ជាពិសេសសត្វជ្រូកនិងប្រចៀវ។ វាក៏អាចឆ្លងតាមរយៈអាហារដែលមានមេរោគ និងតាមរយៈការប៉ះពាល់ជាមួយអ្នកដែលមានមេរោគផងដែរ។
– អ្នកជំងឺចាប់ផ្តើមចេញរោគសញ្ញាស្រដៀងនឹងជំងឺគ្រុនផ្តាសាយ ដូចជាគ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ និងអស់កម្លាំង។ ក្នុងករណីខ្លះ រោគសញ្ញាផ្លូវដង្ហើមដូចជា ក្អក ពិបាកដកដង្ហើម ឬរលាកសួតក៏អាចកើតមានផងដែរ។ ពេលធ្ងន់ធ្ងរ មេរោគ Nipah បណ្តាលឲ្យរលាកខួរក្បាល វង្វេងវង្វាន់ បាត់ស្មារតី ប្រកាច់ ឬសន្លប់។
– ទោះបីជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ មិនមានថ្នាំព្យាបាលឬវ៉ាក់សាំងបង្ការទេ ពោលគឺការព្យាបាល ត្រូវបានកំណត់ចំពោះរោគសញ្ញាប៉ុណ្ណោះ៕

