កិច្ចប្រជុំអាមេរិក រុស្ស៊ី និងអ៊ុយក្រែន នឹងចាប់ផ្ដើមថ្ងៃនេះ នៅអារ៉ាប់រួម

អន្តរជាតិះ- លោកប្រធានាធិបតី Vladimir Zelensky បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន មានគម្រោងរៀបចំកិច្ចប្រជុំត្រីភាគីនៅកម្រិតបច្ចេកទេសរវាងតំណាងសហរដ្ឋអាមេរិក រុស្ស៊ី និងអ៊ុយក្រែន នៅថ្ងៃទី ២៣-២៤ ខែមករា នៅអារ៉ាប់រួម។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក បានលើកឡើងថា ថ្ងៃទី ២៣ និងថ្ងៃទី ២៤ ខែមករា នឹងជាកិច្ចប្រជុំត្រីភាគីលើកដំបូងនៅអារ៉ាប់រួម។

– លោក Zelensky បានបន្ថែមថា ខ្ញុំសង្ឃឹមថា UAE បានដឹងអំពីរឿងនេះ។ យើងមានការភ្ញាក់ផ្អើលពីភាគីអាមេរិក។ ខ្ញុំគិតថាវាល្អដែលនឹងមានកិច្ចប្រជុំត្រីភាគីបែបនេះនៅកម្រិតបច្ចេកទេស ដើម្បីដោះស្រាយបញ្ហា។

– លោក Steve Witkoff បេសកជនពិសេសប្រធានាធិបតីអាមេរិក បានឱ្យដឹងថា ក្រុមការងារស្តីពីការដោះស្រាយជម្លោះនៅអ៊ុយក្រែន នឹងជួបគ្នានៅទីក្រុង Abu Dhabi ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ៕

 

You might like