អន្តរជាតិះ- កងកម្លាំងអ៊ីស្រាអែល កាលពីថ្ងៃអង្គារ ទី២០ ខែមករា បានវាយកម្ទេចសំណង់អគារនានានៅក្នុងបរិវេណទីស្នាក់ការរបស់ទីភ្នាក់ងារជួយសង្គ្រោះជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ (UNRWA) នៅទីក្រុងហ្សេរុយសាឡឹមខាងកើត។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– គ្រឿងចក្រឈូសឆាយបានវាយកម្ទេចអគារធំៗ និងសំណង់តូចៗ បន្ទាប់ពីកងកម្លាំងសន្តិសុខបានចូលទៅក្នុងបរិវេណនោះនៅម៉ោង ៧:០០ព្រឹក និងបានបណ្តេញសន្តិសុខចេញ។
ប្រធាន UNRWA លោក ហ្វីលីព ឡាហ្សារីនី (Philippe Lazzarini) បានថ្កោលទោសទង្វើនេះថាជា «ការប្រឆាំងនឹងច្បាប់អន្តរជាតិដោយបើកចំហ និងដោយចេតនា» និងជា «ការវាយប្រហារដែលមិនធ្លាប់មានពីមុនមក»។
– ផ្ទុយទៅវិញ រដ្ឋមន្ត្រីសន្តិសុខជាតិស្តាំនិយមអ៊ីស្រាអែល លោក អ៊ីតាម៉ា បេន-ហ្គវៀ (Itamar Ben-Gvir) បានបង្ហោះវីដេអូនៅមុខបរិវេណនោះ ដោយហៅវាថាជា «ថ្ងៃប្រវត្តិសាស្ត្រ» និងជា «ថ្ងៃបុណ្យ»។
– សូមជម្រាបថា សភាអ៊ីស្រាអែលបានអនុម័តច្បាប់កាលពីខែតុលា ឆ្នាំ២០២៤ ដើម្បីហាមឃាត់ទីភ្នាក់ងារ UNRWA មិនឱ្យធ្វើប្រតិបត្តិការនៅក្នុងប្រទេស ដោយចោទប្រកាន់ពីភាពលំអៀង៕ (Reuters)

