អន្តរជាតិះ- ក្នុងអំឡុងពេលចុះទៅពិនិត្យរោងចក្រមេកានិច Ryongsong នៅក្បែរទីក្រុងព្យុងយ៉ាង មេដឹកនាំកូរ៉េខាងជើង ខកចិត្តយ៉ាងខ្លាំងពេលឃើញដំណើរការមិនដូចអ្វីដែលលោកចង់បាន ហើយថែមទាំងដកតំណែងឧបនាយករដ្ឋមន្ត្រីម្នាក់ ភ្លាមៗនៅនឹងកន្លែងនោះតែម្តង។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– តាមការផ្សាយរបស់ KCNA នៅថ្ងៃអង្គារទី២០ខែមករាឆ្នាំ២០២៦ លោកគីម បានសម្រេចដកតំណែងលោក Yang Sung-ho ដោយបន្ទោសឧបនាយករដ្ឋមន្ត្រីរូបនេះថា ធ្វេសប្រហែសនិងមិនយកចិត្តទុកដាក់ ក្នុងការអនុវត្តគម្រោងធ្វើទំនើបកម្មរោងចក្រ ដែលបណ្តាលឲ្យដំណើរការទាំងមូលមានភាពយឺតយ៉ាវនិងជាប់គាំង។

– លោក គីម បានប្រើពាក្យធ្ងន់ៗថា ការតែងតាំងមន្ត្រីបែបនេះ ប្រៀបដូចជាយកសត្វពពែមកអូសរទេះគោអ៊ីចឹង ដែលជាកំហុសក្នុងការជ្រើសរើសកម្មាភិបាល។
– ស្របពេលជាមួយគ្នានោះ មេដឹកនាំកូរ៉េខាងជើងបានព្រមានថា អ្នករៀបចំគោលនយោបាយសេដ្ឋកិច្ចដែលមានរបៀបធ្វើការបែបនេះ នឹងមិនអាចដឹកនាំកំណែទម្រង់ឧស្សាហកម្មជាតិបានឡើយ។
– សូមជម្រាបថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ថ្នាក់ដឹកនាំកូរ៉េខាងជើងបានចុះទៅពិនិត្យរោងចក្រជាច្រើន និងបានចូលរួមក្នុងការសាកល្បងអាវុធ មុនពេលឈានដល់មហាសន្និបាតលើកទី៩ នៃគណបក្សពលករ ដែលត្រូវបានគេរំពឹងថានឹងត្រូវកោះប្រជុំក្នុងពេលឆាប់ៗនេះ ដើម្បីកំណត់គោលដៅគោលនយោបាយសំខាន់ៗសម្រាប់ប្រទេសជាតិ៕

