អ៊ីតាលី ជំរុញឱ្យ NATO សហការគ្នានៅតំបន់អាក់ទិក ខណៈភាពតានតឹងរឿងហ្គ្រីនឡែនកើនឡើង

អន្តរជាតិះ- នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី ចចជា មេឡូនី នៅថ្ងៃសុក្រនេះបានជំរុញឱ្យអង្គការណាតូ (NATO) បង្កើត «វត្តមានដែលមានការសម្របសម្រួលគ្នា» នៅក្នុងតំបន់អាក់ទិក ដើម្បីទប់ស្កាត់ភាពតានតឹង និងឆ្លើយតបនឹងការជ្រៀតជ្រែកពីតួអង្គផ្សេងទៀត។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– នៅក្នុងលិខិតមួយ លោកស្រី មេឡូនី បានបញ្ជាក់ថា តំបន់អាក់ទិកកាន់តែមានសារៈសំខាន់ខ្លាំងឡើង ដោយសារការអភិវឌ្ឍផ្លូវសមុទ្រថ្មីៗ និងសម្បូរទៅដោយធនធានថាមពល និងរ៉ែ។ ការអំពាវនាវនេះធ្វើឡើងចំពេលមានភាពតានតឹង រវាងសម្ព័ន្ធមិត្តលោកខាងលិច ជុំវិញបំណងរបស់លោក ដូណាល់ ត្រាំ ក្នុងការគ្រប់គ្រងកោះហ្គ្រីនឡែន។

– ឯកសារគោលនយោបាយរបស់អ៊ីតាលី បានព្រមានអំពីការពង្រឹងយោធារបស់រុស្ស៊ីនៅក្នុងតំបន់ និងការព្យាយាមរបស់ចិនក្នុងការបង្កើនតួនាទីរបស់ខ្លួនជា «រដ្ឋជិតតំបន់អាក់ទិក» តាមរយៈផ្លូវដឹកជញ្ជូន និងទំនាក់ទំនងជិតស្និទ្ធជាមួយមូស្គូ។

– សូមជម្រាបថា អ៊ីតាលីជាប្រទេសសង្កេតការណ៍នៅក្នុងក្រុមប្រឹក្សាអាក់ទិកតាំងពីឆ្នាំ២០១៣។ រុស្ស៊ីបានបដិសេធថា ខ្លួនមិនបានគំរាមកំហែងហ្គ្រីនឡែនទេ ខណៈចិនបានជំរុញអាមេរិកកុំឱ្យយកប្រទេសដទៃធ្វើជាលេសដើម្បីបម្រើផលប្រយោជន៍ខ្លួនឯង៕

 

 

You might like