កងកម្លាំងអឺរ៉ុប កំពុងចល័តសព្វាវុធចូលកោះហ្គ្រីនឡែនហើយ

អន្តរជាតិះ- កងទ័ពអឺរ៉ុប បានមកទៅដល់ Greenland កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបង្ហាញការគាំទ្រ ខណៈដែលមេដឹកនាំ កំពុងប្រញាប់ប្រញាល់ត្រៀមឆ្លើយតបទៅនឹងការគំរាមកំហែងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក ត្រាំ បានជំរុញទៅមុខជាមួយនឹងគោលបំណងរបស់លោក ក្នុងការដណ្តើមយក ឬទិញយកនូវទឹកដីអឺរ៉ុបមួយនេះ។

– កងទ័ពមួយចំនួនតូចមកពីប្រទេសបារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស ហូឡង់ ហ្វាំងឡង់ ន័រវែស និងស៊ុយអែត បានទៅដល់កោះនេះ តាំងពីព្រឹកថ្ងៃព្រហស្បតិ៍។

– នៅក្នុងសុន្ទរកថាមួយ កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា ប្រទេសរបស់លោកនឹងបញ្ជូនសព្វាវុធផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក បន្ថែមទៀតទៅកោះ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។

– គួរបញ្ជាក់ថា ភាពតានតឹង កើតឡើងក្រោយលោក ត្រាំ ទទូចម្ដងហើយម្ដងទៀតពីគោលបំណង និងចេតនាក្នុងការដណ្ដើមយកកោះហ្គ្រីនឡែន ដោយតាមរយៈការប្រើកម្លាំងយោធា ឬទិញយកតែម្ដង៕

 

You might like