អន្តរជាតិះ- កាសែតប៉ាគីស្ថាន Dawn រាយការណ៍ថា អ៊ីរ៉ង់ បានទទួលព័ត៌មានថាលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទំនងជាមិនស្វែងរកជម្លោះប្រដាប់អាវុធជាមួយប្រទេសនេះទេ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យោងតាម លោក Reza Amiri Moghadam ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំទីក្រុងអ៊ីស្លាម៉ាបាដប្រទេសប៉ាគីស្ថាន បាននិយាយថា លោក ត្រាំ ក៏បានស្នើសុំឱ្យក្រុងតេហេរ៉ង់ កុំវាយប្រហារមូលដ្ឋានយោធាសហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ាផងដែរ។
– ទោះជាយ៉ាងណា កាលពីប៉ុន្មានម៉ោងមុននេះ លោក ត្រាំ បានគំរាមថា ទីក្រុងវ៉ាស៊ីនតោន កំពុងពិចារណាប្រើប្រាស់កម្លាំងប្រឆាំងនឹងអ៊ីរ៉ង់។
– សារព័ត៌មាន Reuters ចុះផ្សាយថា សហរដ្ឋអាមេរិក ទំនងជានឹងចាប់ផ្ដើមប្រតិបត្តិការយោធាប្រឆាំងអ៊ីរ៉ង់ ដែលកំពុងធ្លាក់ក្នុងភាពចលាចល៕
