ត្រាំ ប្រកាសយកពន្ធ ២៥ភាគរយ ពីប្រទេសដែលធ្វើអាជីវកម្មជាមួយអ៊ីរ៉ង់

អន្តរជាតិះ- ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសពន្ធ ២៥ ភាគរយ លើប្រទេសណាមួយដែលធ្វើអាជីវកម្មជាមួយអ៊ីរ៉ង់។

– យោងតាមលោក បានលើកឡើថា ប្រទេសណាមួយដែលធ្វើអាជីវកម្មជាមួយសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ នឹងត្រូវបង់ពន្ធ ២៥ ភាគរយលើអាជីវកម្មណាមួយ និងទាំងអស់ដែលកំពុងធ្វើជាមួយសហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– មេដឹកនាំអាមេរិករូបនេះ បានបន្ថែមថា នេះជាការសម្រេចចិត្តចុងក្រោយ និងច្បាស់លាស់ ហើយប្រសិទ្ធភាពភ្លាមៗ ។

– គួរបញ្ជាក់ថា នេះជាការប្រកាសចុងក្រោយរបស់លោក ត្រាំ បន្ទាប់ពីភាពចលាចលកំពុងផ្ទុះឡើងនៅក្នុងប្រទេសអ៊ីរ៉ង់ ដោយសម្លាប់បាតុករ និងមន្ត្រីសន្តិសុខជាង ៥០០ នាក់ ៕

 

 

You might like