តើអាមេរិក ធ្លាប់ចាប់ខ្លួនមេដឹកនាំបរទេស រូបណាខ្លះ?

អន្តរជាតិះ- ការចាប់ខ្លួនលោក Nicolás Maduro ដោយសហរដ្ឋអាមេរិក បានក្លាយជាព្រឹត្តិការណ៍ដ៏កក្រើកនៅដើមឆ្នាំ២០២៦ បង្កភាពភ្ញាក់ផ្អើលពេញពិភពលោក។

– លោក Nicolás Maduro (រូបថត៖ Reuters)

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ការចាប់ខ្លួននេះ ធ្វើឡើងតាមបញ្ជារបស់ប្រមុខសេតវិមាន ដូណាល់ ត្រាំ ដោយចោទថា លោកម៉ាឌូរ៉ូ គឺជាមេគ្រឿងញៀននិងនៅពីក្រោយក្រុមភេរវកម្ម ដែលបង្កការគំរាមកំហែងដល់សហរដ្ឋអាមេរិក។

– យ៉ាងណា បើតាមការផ្សាយរបស់ AS News, នេះមិនមែនទើបលើកដំបូងឡើយដែលកងកម្លាំងអាមេរិក បើកប្រតិបត្តិការចាប់ខ្លួនមេដឹកនាំបរទេស ពោលគឺក្រៅពីលោក Maduro នៅមានមេដឹកនាំមួយចំនួនទៀត ក៏ធ្លាប់ត្រូវអាមេរិកចាប់ខ្លួនដែរ។

????លោក Manuel Noriega ប្រទេសប៉ាណាម៉ា

– លោក Manuel Noriega (រូបថត៖ Reuters)
មេដឹកនាំយោធាប៉ាណាម៉ារូបនេះ ត្រូវបានតុលាការសហរដ្ឋអាមេរិកចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន និងលាងលុយកខ្វក់ ខណៈពេលកំពុងកាន់អំណាច។ នៅខែធ្នូឆ្នាំ១៩៨៩ សហរដ្ឋអាមេរិកបានបើកប្រតិបត្តិការយោធាមួយដែលមានឈ្មោះថា «Operation Just Cause» ដើម្បីផ្ដួលរំលំលោកចេញពីតំណែង។ បន្ទាប់ពីបានស្វែងរកសិទ្ធិជ្រកកោនអស់រយៈពេលប៉ុន្មានថ្ងៃមក Noriega ក៏សុខចិត្តចុះចាញ់កងកម្លាំងសហរដ្ឋអាមេរិក រួចបញ្ជូនទៅកាន់ទីក្រុងម៉ៃអាមី ហើយក្រោយមកត្រូវបានតុលាការសហព័ន្ធអាមេរិកកាត់ទោស។ លោកបានអនុវត្តទោសជាប់ពន្ធនាគារនៅសហរដ្ឋអាមេរិកអស់រយៈពេលប្រហែល១៧ឆ្នាំ។

????លោក Saddam Hussein ប្រទេសអ៊ីរ៉ាក់

– លោក Saddam Hussein (រូបថត៖ Reuters)
កងកម្លាំងអាមេរិក ចាប់ខ្លួនអតីតប្រធានាធិបតីអ៊ីរ៉ាក់រូបនេះ ក្នុងឆ្នាំ ២០០៣ បន្ទាប់ពីការឈ្លានពានដឹកនាំដោយសហរដ្ឋអាមេរិក បានផ្ដួលរំលំរដ្ឋាភិបាលរបស់លោក។ ទោះជាយ៉ាងណាក៏ដោយ Saddam ត្រូវបានកាត់ទោសដោយតុលាការអ៊ីរ៉ាក់ ដែលអនុវត្តទៅតាមច្បាប់របស់ប្រទេសនេះផ្ទាល់ មិនមែនតាមច្បាប់របស់សហរដ្ឋអាមេរិកនោះឡើយ។

????លោក Juan Orlando Hernández ប្រទេសហុងឌូរ៉ាស

– លោក Juan Orlando Hernández (រូបថត៖ Reuters)
អតីតប្រធានាធិបតីហុងឌូរ៉ាសរូបនេះ ត្រូវបានចាប់ខ្លួនត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក ចុះចេញពីតំណែងក្នុងឆ្នាំ២០២២ យោងតាមសំណើសុំធ្វើបត្យាប័ន របស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន។ បន្ទាប់មក លោកត្រូវបានបញ្ជូនខ្លួនទៅកាន់សហរដ្ឋអាមេរិក ជាកន្លែងដែលលោកត្រូវកាត់ទោស និងរកឃើញថាមានទោសពិតប្រាកដ៕

 

 

 

You might like