ដំឡូង មី ក្រៀមមានតម្លៃលក់ចេញ៦៥០រៀលក្នុង១គីឡូក្រាម នៅខេត្តរតនគីរី

ខេត្តរតនគិរី÷ ប្រជាកសិករនៅខេត្តរតនគិរី បានចាប់ផ្តើមប្រមូលផលដំណាំដំឡូងមីក្រៀមនិងដំឡូងមីស្រស់ ចាប់ពីដើមខែមករា ឆ្នាំ២០២៦ តទៅ ដើម្បីយកទៅលក់ឲ្យឈ្មួញក្នុងតម្លៃជាង៦៥០រៀល ក្នុង១គីឡូក្រាម។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ដំណាំដំឡូងមីនៅប្រទេសកម្ពុជា ជាដំណាំមានសារៈសំខាន់បន្ទាប់ពីដំណាំស្រូវនិងដំណាំឧស្សាហកម្មផ្សេងទៀត ដំណាំដំឡូងមីត្រូវបានដាំដុះយ៉ាងទូលំទូលាយនៅតាមបណ្ដាខេត្តមួយចំនួន ដែលជាទូទៅប្រជាកសិករនិយមដាំដើម្បីយកមើម ពីព្រោះដំណាំប្រភេទនេះវាងាយស្រួលដាំ និងមានភាពធន់ទ្រាំទៅនិងភាពរាំងស្ងួត។

– លោកស្រី ម៉ែត ស្រីណា ប្រជាកសិករនៅភូមិសឹក ឃុំតាអង ស្រុកកូនមុំ បានរៀបរាប់ទាំងទឹកមុខញញឹមរីករាយថា ខណៈលោកស្រីដាំដំឡូងមីមានផ្ទៃដីចំនួន២ហិកតា ដីដែលលោកស្រីដាំដំឡូងមីនេះ បានជួលគេ ២ហិកតា ដោយក្នុង១ហិកតាគេយកតម្លៃ ១លានរៀល (ស្មើនិង២លានរៀល) ចាប់ផ្តើមដាំដំឡូងមី និងរាស់ដីព្រមទាំងប្រមូលផល លោកស្រីបានជួលគេធ្វើទាំងអស់ ប៉ុន្តែក្នុងនោះនៅសល់ថវិកាបានតិចទួចខ្លាំងណាស់ ដើម្បីសម្រាប់ផ្គត់ផ្គង់និងជីវភាពគ្រួសារ ដោយគ្មានមុខរបរធ្វើ។

– លោកស្រីបានបន្តទៀតថា ដំឡើងមីចាប់ផ្ដើមដកយកមើមវាមកកាប់ហាលឲ្យស្ងួតរយៈពេល៧ ទៅ ៨ថ្ងៃ ទើបបានប្រមូលច្រកដាក់ក្នុងបេ ដឹកជញ្ជូនយកទៅលក់ឲ្យឈ្មួញទៅដល់ទីតាំងដេប៉ូក្នុងតម្លៃ ៦៥០រៀលក្នុង១គីឡូក្រាម(ដំឡូងមីក្រៀម)ប៉ុន្តែដំឡើងមីស្រស់វិញលោកស្រីមិនដែលបានលក់នោះទេ។

– លោកស្រីបានបញ្ជាក់បន្ថែមថា នៅឆ្នាំនេះដោយសារមើមដំឡូងមីតូចៗ ខណៈអាកាសធាតុបានប្រែប្រួល មេឃធ្លាក់ភ្លៀងជោគជាំរាល់ថ្ងៃ ក្នុង១ហិកតាប្រហែលមិនបាន ១០តោននោះទេ។កាលពីឆ្នាំកន្លងទៅ (២០២៤) ក្នុង១ហិកតា ដាំបាន ១០តោន មើមដំឡូងមីធំៗល្អ ប៉ុន្តែតម្លៃទាបក្នុង១គីឡូក្រាមជាង៤០០រៀល(ដំឡូងមីក្រៀម)។កាលពីឆ្នាំទៅមិនមានភ្លៀងធ្លាក់ជោគជាំនោះទេ ហើយឆ្នាំនេះលោកស្រីសង្ឃឹមថា ប្រមូលផលបានប្រហែលពី ៧តោន ទៅ ៨តោនប៉ុណ្ណោះ។

– លោក សែម រឿន ប្រធានការិយាល័យ កេ្សត្រសាស្ត្រ និងផលិតភាពនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តរតនគីរី បានបញ្ជាក់ថា ផ្ទៃដីដាំដំណាំដំឡូងមីមានចំនួន ១៩, ៥៤២ហិកតា, ផ្ទៃដីប្រមូលផលបាន មានចំនួន ១៩, ០៤២ហិកតា, ក្នុងនោះខូចខាតដំណាំដោយសារជំនន់ទឹកភ្លៀងអស់ចំនួន ៥០០ហិកតា។

– លោកបន្តថាឆ្នាំមុន(២០២៤)មានផ្ទៃដីចំនួន ១៨, ៣០៨ហិកតា, បរិមាណផល ៣៩៧, ៥៩៩តោន/ ហើយតម្លៃដំឡូងស្រស់ ៣១០រៀលទៅ៣៣០រៀល ក្នុង១គីឡូក្រាមដឹកដល់រោងចក្រ កាត់២០ទៅ២៥% អាស្រ័យលើគុណភាព! រីឯដំឡូងមីក្រៀមតម្លៃ ៦៥០ ទៅ ៦៦០រៀលក្នុង១គីឡូក្រាម។បើគិតមកដល់ពេលនេះប្រមូលផលបានប្រមាណជា ២០% នៃផ្ទៃដីប្រមូលផល៕

 

 

You might like