អន្តរជាតិះ- ក្រោយលោក នីកូឡាស ម៉ាឌូរ៉ូ ត្រូវបានអាមេរិកចាប់ខ្លួននិងអស់តំណែងជាមេដឹកនាំប្រទេសវ៉េណេស៊ុយអេឡានោះ លោកស្រី Delcy Rodriguez ក៏ចូលកាន់តំណែងជាប្រធានាធិបតីស្តីទី។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យ៉ាងណា តំណែងរបស់លោកស្រីនៅតែក្តៅ ដោយប្រមុខសេតវិមាន ដូណាល់ ត្រាំ គំរាមថា បើមិនព្រមសហការជាមួយអាមេរិកទេនោះ លោកស្រីប្រហែលជាត្រូវធ្ងន់ជាងលោក ម៉ាឌូរ៉ូ ទៀត។

– ថ្លែងប្រាប់កាសែត Atlantic ក្នុងបទសម្ភាសតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យទី៤ខែមករាឆ្នាំ២០២៦, លោកត្រាំ គំរាមថា ប្រសិនបើប្រធានាធិបតីបណ្ដោះអាសន្ន Delcy Rodriguez មិនធ្វើអ្វីដែលត្រឹមត្រូវទេនោះ នាងនឹងត្រូវសងត្រឡប់មកវិញនូវតម្លៃមួយដ៏ខ្ពស់បំផុត។
– ចំពោះរឿងរ៉ាវដែលបង្កការភ្ញាក់ផ្អើលទូទាំងពិភពលោក! សហរដ្ឋអាមេរិក បើកការវាយប្រហាររដ្ឋធានីការ៉ាកាស ទាំងកណ្តាលអាធ្រាត្រ ហើយចាប់ខ្លួនលោកម៉ាឌូរ៉ូនិងភរិយា ទាំងដែលកំពុងគេងលង់លក់។
– លោកត្រាំចោទថា ប្រធានាធិបតីវ៉េណេស៊ុយអេឡា ជាមេគ្រឿងញៀន បើកដៃឲ្យមានការជួញដូរគ្រឿងញៀន និងក្រុមភេរវកម្ម ចូលទៅក្នុងទឹកដីអាមេរិក។
– លោក ម៉ាឌូរ៉ូ នឹងត្រូវបង្ហាញខ្លួនជាលើកដំបូងនៅក្នុងតុលាការសហព័ន្ធសហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះ។ លោកនឹងត្រូវកាត់ទោសនៅក្នុងទីក្រុងញូវយ៉ក លើបទចោទប្រកាន់ព្រហ្មទណ្ឌសហព័ន្ធ រួមមាន៖ ការឃុបឃិតធ្វើភេរវកម្មគ្រឿងញៀន និងការឃុបឃិតនាំចូលកូកាអ៊ីន៕

