លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី៣១ ធ្នូ ចំនួន ១៦ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣០នាក់

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៣០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៦ករណី ទូទាំងប្រទេសនៅថ្ងៃទី៣១ ខែធ្នូ ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ក្នុងចំណោមជនសង្ស័យចំនួន ៣០នាក់ រួមមាន ៖
+ជួញដូរ ៥ករណី ឃាត់ ១១នាក់(ស្រី ២នាក់)
+ដឹកជញ្ជូន រក្សាទុក ៨ករណី ឃាត់ ១៣នាក់(ស្រី ១នាក់)
+ប្រើប្រាស់ ៣ករណី ឃាត់ ៦នាក់(ស្រី ០នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៣១ ខែធ្នូ រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ៥៣៩,៤២ក្រាម។

លទ្ធផលខាងលើ ៤អង្គភាពបានចូលរួមបង្ក្រាប ៖
Police: ៤អង្គភាព
១ / មន្ទីរ៖ ជួញដូរ ៣ករណី ឃាត់ ៩នាក់ ស្រី ១នាក់ រក្សាទុក ៤ករណី ឃាត់ ៦នាក់ ចាប់យកIce ៤៧៨,២២ក្រាម។

២ / កំពង់ឆ្នាំង៖ រក្សាទុក ២ករណី ឃាត់ ៥នាក់ ស្រី ១នាក់ ចាប់យកIce ៣,៩៨ក្រាម។

៣ / កំពង់ធំ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ រក្សាទុក ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៦នាក់ ចាប់យកIce ៤៦,៦៣ក្រាម។

៤ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១០,៥៩ក្រាម។

PM : ០អង្គភាព

 

 

You might like