ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតជុំវិញកោះតៃវ៉ាន់ ដោយហ្វឹកហាត់ធ្វើត្រាប់តាមការបិទផ្លូវ

អន្តរជាតិះ- – នៅថ្ងៃអង្គារ ចិនបានចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ១០ម៉ោង នៅជុំវិញកោះតៃវ៉ាន់ ដោយដាក់ពង្រាយនាវាវាយប្រហារថ្មី រួមជាមួយយន្តហោះទម្លាក់គ្រាប់បែក និងនាវាចម្បាំងនៅថ្ងៃទី២នៃសមយុទ្ធសង្គ្រាមដ៏ធំបំផុតរបស់ខ្លួន ដែលមានគោលបំណងហាត់សមការបិទផ្លូវកោះនេះ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– បញ្ជាការដ្ឋានភាគខាងកើតរបស់ចិនបាននិយាយថា ការបាញ់គ្រាប់ពិតនឹងធ្វើឡើងរហូតដល់ម៉ោង ៦ល្ងាច នៅក្នុងដែនសមុទ្រ និងដែនអាកាសចំនួន ៥ទីតាំង ជុំវិញតៃវ៉ាន់ ហើយអង្គភាពកងទ័ពជើងទឹក និងកងទ័ពអាកាសកំពុងហ្វឹកហាត់ការវាយប្រហារលើគោលដៅសមុទ្រ និងផ្លូវអាកាស ក៏ដូចជាប្រតិបត្តិការប្រឆាំងនាវាមុជទឹកទៅកាន់ភាគខាងជើង និងខាងត្បូងនៃកោះតៃវ៉ាន់ផងដែរ។

– សមយុទ្ធដែលមានឈ្មោះថា “បេសកកម្មយុត្តិធម៌ ២០២៥” បានចាប់ផ្តើម ១១ថ្ងៃ បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសកញ្ចប់អាវុធចំនួន ១១.១ពាន់លានដុល្លារដល់តៃវ៉ាន់ និងជាសមយុទ្ធធំបំផុតរបស់ទីក្រុងប៉េកាំង ដោយការគ្របដណ្តប់ទាំងស្រុង និងស្ថិតនៅជិតកោះ បន្ទាប់ពីរដ្ឋបាលសុវត្ថិភាពសមុទ្ររបស់ចិនបានបន្ថែមតំបន់បាញ់គ្រាប់ពិតចំនួន២ បន្ថែមទៀតនៅថ្ងៃចន្ទ។

 

 

You might like