អន្តរជាតិះ- ប៉ូលីស បាននិយាយថា មនុស្ស ៧ នាក់ស្លាប់ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីយន្តហោះធុនតូចមួយគ្រឿង ធ្លាក់នៅអាកាសយានដ្ឋានក្នុងតំបន់មួយនៃទីក្រុង Statesville រដ្ឋការ៉ូលីណាខាងជើង សហរដ្ឋអាមេរិក។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យោងតាមប៉ូលីស ក្នុងចំណោមអ្នកដែលស្លាប់នៅក្នុងគ្រោះថ្នាក់នេះ រួមមានអតីតអ្នកបើកបរ NASCAR (សមាគមជាតិសម្រាប់ការប្រណាំងរថយន្តស្តុក) លោក Greg Biffle ភរិយា និងកូន ២ នាក់របស់លោក។
– រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បានឱ្យដឹងថា យន្តហោះ Cessna C550 ធ្លាក់នៅម៉ោងប្រហែល ១០ និង ២០ នាទីព្រឹក ខណៈពេលកំពុងចុះចតនៅអាកាសយានដ្ឋាន។
– យោងតាមគេហទំព័រតាមដានជើងហោះហើរ FlightAware បញ្ជាក់ថា យន្តហោះនេះ ហោះចេញពីអាកាសយានដ្ឋាន ប៉ុន្តែក៏ត្រឡប់មកវិញ ហើយព្យាយាមចុះចត ដោយមិនដឹងមូលហេតុ៕

