ត្រាំ ដាក់បម្រាមប្រទេសចំនួន៧ទៀត មិនឲ្យចូល សហរដ្ឋអាមេរិក

អន្តរជាតិះ- ប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនលោក ដូណាល់ ត្រាំ បានដាក់បន្ថែមប្រទេសចំនួន៧ទៀតហើយ ចូលទៅក្នុងបញ្ជីហាមឃាត់មិនឲ្យចូលទៅសហរដ្ឋអាមេរិក ក្នុងនោះក៏មានបន្ថែមដែនដីប៉ាឡេស្ទីនផងដែរ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– តាមការផ្សាយរបស់ Reuters កាលពីថ្ងៃអង្គារទី១៦ខែធ្នូឆ្នាំ២០២៥ សេតវិមានបញ្ជាក់ថា ប្រទេសទាំង៧ថ្មីទៀតនេះមានដូចជា៖ បួគីណាហ្វាសូ ម៉ាលី នីហ្សេរ ស៊ូដង់ខាងត្បូង ស៊ីរី សេរ៉ាឡេអូន និងឡាវ។

– លោកត្រាំបានលើកឡើងពីបញ្ហាអន្តោប្រវេសន៍របស់ប្រទេសទាំងនោះនិងការគំរាមកំហែងដល់សន្តិសុខជាតិអាមេរិក សម្រាប់ការហាមឃាត់នេះ ហើយបម្រាមនឹងចូលជាធរមាននៅថ្ងៃទី១ខែមករាឆ្នាំ២០២៦។

– កាលពីខែមិថុនា លោកត្រាំ បានអនុម័តហាមឃាត់ទាំងស្រុង មិនឲ្យប្រទេសចំនួន១២ចូលសហរដ្ឋអាមេរិក មានដូចជា៖ អាហ្វហ្គានីស្ថាន, មីយ៉ាន់ម៉ា, ឆាដ, សាធារណរដ្ឋកុងហ្គោ, ហ្គីណេអេក្វាទ័រ, អេរីទ្រា, ហៃទី, អ៊ីរ៉ង់, លីប៊ី, សូម៉ាលី, ស៊ូដង់ និង យេម៉ែន។

– ដូច្នេះបានន័យថា សរុបមក គិតត្រឹមខែធ្នូឆ្នាំ ២០២៥ ចំនួនប្រទេសដែលត្រូវហាមឃាត់ពេញលេញបានកើនដល់១៩ ហើយចំនួនប្រទេសសរុបដែលរងការរឹតបន្តឹង បានឡើងដល់ ៣៩ ប្រទេស៕

 

You might like