ព្រះសីហនុះ- នាវាទេសចរណ៍ចំនួន ១ គ្រឿង ឈ្មោះ WESTERDAM សញ្ជាតិ Holland បានចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– នាវា WESTERDAM បាននាំភ្ញៀវទេសចរណ៍ចំនួនចំរុះជាតិសាសន៍ចំនួន ១៨៧៧ នាក់ ស្រី ៩៩៩ នាក់, មាន ៤៣ សញ្ជាតិ មកទស្សនាប្រទេសកម្ពុជារយៈពេលមួយថ្ងៃ។
– នាវានេះមាននាវិកចំនួន ៨០០ នាក់/ស្រី ១៥៧ នាក់។ នាវានឹងចាកចេញបន្តទៅប្រទេស ម៉ាឡេសុី នៅម៉ោង២០:០០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ។

