ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន ដោយដកកាំភ្លើងខ្លីមួយដើមបាញ់តដៃជាមួយនិងសមត្ថកិច្ចជាច្រេីន គ្រាប់ ខណៈ សមត្ថកិច្ច ល្បាត តាមភូមិសាស្រ្តឃើញសង្ស័យក៏ឃាត់សួរនាំ ស្រាប់តែជនសង្ស័យមិនព្រមឈប់ជិះម៉ូតូរត់គេចខ្លួនរហូតមកដល់រង្វង់មូលគួចការណុងត្រូវសមត្ថកិច្ចតាមឃាត់បាន។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង១២:៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវបានឈរជើងនិងចេញល្បាត នៅលើផ្លូវជាតិលេខ៥ ស្រាប់តែឃើញជនសង្ស័យខាងលើបានជិះម៉ូតូម៉ាកSUZUKI NEX
មួយគ្រឿងពាក់ ផ្លាក លេខ ភ្នំពេញ 1HH-8184 សមត្ថកិច្ចក៏សង្ស័យតាមឃាត់សួរនាំដេីម្បី ធ្វេី ការ ត្រួតពិនិត្យ តែ មិន ព្រម ឈប់ បែជិះរត់ គេច ខ្លួន សមត្ថកិច្ចជិះប្រដេញពីរក្រោយ រហូតមកដល់ ក្រោម ស្ពាន ជ្រោយចង្វា បាន ផ្ដួល ម៉ូតូចោលជនសង្ស័យបាញ់តដៃសមត្ថកិច្ចជាច្រើនគ្រាប់ទើបសមត្ថកិច្ចឡោមព័ទ្ធក្របួចបាន។
– ជនសង្ស័យ រួមមានវត្ថុតាង ម៉ូតូ ម៉ាក SUZUKINEXមួយគ្រឿង រួមមានកាំភ្លើងខ្លីមួយដើមយកទៅប៉ុស្ថិ៍នគបាលឫស្សីកែវសួនាំបន្តនិងចាត់ការតាមនិតិវិធីច្បាប់៕
