គ្រោះរញ្ជួយដីកម្រិត ៧.៥ រ៉ិចទ័រ នៅភាគខាងជើងប្រទេសជប៉ុនបង្ករឲ្យរបួសរាប់សិបនាក់

អន្តរជាតិះ- មនុស្ស ៣០ នាក់បានរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៥ រ៉ិចទ័រ វាយប្រហារភាគឦសានប្រទេសជប៉ុន កាលពីយប់ថ្ងៃចន្ទ ដែលបង្ខំឱ្យមនុស្សរាប់ពាន់នាក់ត្រូវជម្លៀសចេញ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ទីភ្នាក់ងារឧតុនិយមជប៉ុន បានរាយការណ៍ថា ការរញ្ជួយដីនេះ កើតឡើងនៅម៉ោង ២៣ និង ១៥ នាទីយប់ (ម៉ោងក្នុងស្រុក) នៅជម្រៅ ៥០ គីឡូម៉ែត្រ (៣១ ម៉ាយ) ចម្ងាយប្រហែល ៨០ គីឡូម៉ែត្រពីឆ្នេរសមុទ្រនៃតំបន់ Aomori។

– ការរញ្ជួយនេះ ក៏នាំឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមិ ដែលគេប៉ាន់ស្មានថាអាចមានកម្ពស់ ៧០ សង់ទីម៉ែត្រ (២៧ អ៊ីញ) ។

– ជាលទ្ធផល ក្រោយការរញ្ជួយនេះ សេវាកម្មរថភ្លើងមួយចំនួនត្រូវបានផ្អាក ហើយផ្ទះរាប់ពាន់ខ្នងគ្មានអគ្គិសនីប្រើប្រាស់។

– អាជ្ញាធរ ក៏បានព្រមានផងដែរថា ការរញ្ជួយដីខ្លាំងជាងនេះអាចកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដោយជំរុញឱ្យប្រជាជនប្រុងប្រយ័ត្នខ្ពស់យ៉ាងហោចណាស់មួយសប្តាហ៍។ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក៕

 

 

You might like