នគរបាលចរាចរណ៍ផ្តើមវិធានការណ៍ក្តៅចំពោះម៉ូតូកង់បីឥណ្ឌា ដែលបំពាក់ភ្លើង,សញ្ញា,សីប្លេ ខុសបច្ចេកទេស បង្ករផលប៉ះពាល់អារម្មណ៍ពលរដ្ឋនិងទេសចរណ៍

ព្រះសីហនុះ- កាលពីថ្ងៃទី៣ខែធ្នូឆ្នាំ២០២៥ នគរបាលចរាចរណ៍ខេត្តព្រះសីហនុ បានចាប់ផ្តើមប្រើវិធានការក្តៅ ចាប់ម៉ូតូកង់បី​ ដែល​កែឆ្នៃ​សុីផ្លេ និង​បំពាក់​ភ្លើង​សញ្ញា ​ខុស​ពី​ច្បាប់​កំណត់ កំពុងចរាចរនៅក្នុងក្រុងព្រះសីហនុ ដោយធ្វើការ​អប់រំ​ ណែនាំ​ ឱ្យ​ដោះ​ចេញ​នៅនឹងកន្លែង រួចរក្សាទុក​៣ថ្ងៃសិន ទើបប្រគល់ម៉ូតូកង់បីឲ្យទៅវិញ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– នេះមិនមែនជាលើកទី១ទេ ដែលការអប់រំ របស់នគរបាលចរាចរណ៍ខេត្តព្រះសីហនុ បានធ្វើឡើងជារឿយៗកន្លងមក។
ពលរដ្ឋខេត្តព្រះសីហនុ សូមចូលរួមអបអរសាទរ ចំពោះចំណាត់ការនេះ និងស្នើសុំឲ្យមន្ត្រីជំនាញចរាចរណ៍ អនុវត្តបន្តរទៀត ដើម្បីរក្សាសណ្តាប់ធ្នាប់ និងសុវត្តិភាពក្នុងខេត្តព្រះសីហនុ។
– សូមចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។

You might like