ត្រាំ៖ ពូទីន ចង់បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ណាស់

អន្តរជាតិះ- ក្រោយពេលអ្នកចរចាអាមេរិកបានទៅដល់ទីក្រុងមូស្គូ ដើម្បីជួបប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ហើយនោះ មេដឹកនាំអាមេរិក ដូណាល់ ត្រាំ បានប្រាប់យ៉ាងច្បាស់ថា ប្រមុខវិមានក្រឹមឡាំង ពិតជាចង់បញ្ចប់សង្គ្រាមនៅអ៊ុយក្រែនណាស់។ លោកពូទីន ចង់មានកិច្ចព្រមព្រៀង។នេះបើតាមការផ្សាយរបស់ Reuters នៅថ្ងៃព្រហស្បតិ៍ទី៤ខែធ្នូឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ទោះបីជាយ៉ាងណាក៏ដោយ នៅពេលអ្នកសារព័ត៌មានសួរអំពីលទ្ធផលនៃជំនួបរវាងអ្នកចរចាអាមេរិកជាមួយមេដឹកនាំរុស្ស៊ី, លោកត្រាំ ឆ្លើយទៅវិញថា លោកមិនអាចនិយាយបានទេ ព្រោះភាគីទាំងពីរត្រូវធ្វើការជាមួយគ្នា ប៉ុន្តែប្រមុខសេតវិមានបង្ហើបថា ជំហានដំបូង អ៊ុយក្រែនបានឯកភាពលើសំណើរបស់អាមេរិកហើយ ហើយទីក្រុងកៀវនឹងទទួលយកកិច្ចព្រមព្រៀងនៅខែកុម្ភៈខាងមុខ ពេលលោកនិងប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី ជួបគ្នានៅសេតវិមាន។

– សូមជម្រាបថា បេសកជន​អាមេរិក​ Steve Witkoff និង​ Jared Kushner បានជួបចរចាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ​អស់​រយៈពេល​​៥​ម៉ោង​​កាល​ពី​ថ្ងៃ​អង្គារ​ទី​២​ខែ​ធ្នូ​ឆ្នាំ​២០២៥ ប៉ុន្តែជំនួបនោះ បានបញ្ចប់ទៅ​ដោយ​គ្មានផលវិជ្ជមាន​ណាមួយឡើយ ​លើ​ផែនការ​សន្តិភាព​អ៊ុយក្រែន។

– គណៈប្រតិភូ​អាមេរិក​របស់លោក ត្រាំ បាន​ដាក់​ជូន​នូវ​អ្វី​ដែល​គេ​ជឿ​ថា​ជា​សេចក្ដី​ស្នើ​កែប្រែ​នៃ​សំណើ​មុន​ចំនួន២៨ចំណុច ដែល​បាន​ទាក់ទាញ​ការ​ជំទាស់​យ៉ាង​ខ្លាំង​ពី​ទីក្រុង​កៀវ និង​​​អឺរ៉ុប។

– ទីបញ្ចប់ លោក Witkoff និង​លោក Kushner មិន​បាន​និយាយ​ជាមួយ​អ្នកកាសែត​ទេ ​បន្ទាប់ពី​ចាកចេញ​ពី​វិមាន​ក្រឹមឡាំង ហើយ​ក៏​ត្រឡប់​ទៅ​ស្ថានទូត​អាមេរិក​វិញ៕

 

You might like