ប្តីទៅធ្វើការនៅខេត្ត ឆាតនិងទូរសព្ទ័មកប្រពន្ធមិនលើកទទួលឆ្ងល់ឡើងមកមើលស្រាប់តែឃើញដេកស្លាប់ក្នុងបន្ទប់ជួល

ភ្នំពេញ៖- នារីជាកម្មកររោងចក្រម្នាក់រស់នៅបន្ទប់ជួលម្នាក់ឯង​បានដេកស្លាប់នៅក្នុងបន្ទប់ដោយពុំដឹងពីមូលហេតុ​។

– ករណីនេះគ្រួសារជនរងគ្រោះបានដឹងនៅវេលាម៉ោង៧:៣០នាទីយប់ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅក្នុងផ្ទះជួលមួយកន្លែងសង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– បុរសជាប្តីបានឲ្យដឹងថា ដោយរូបគាត់បានទៅធ្វើការនៅឯខេត្តកោះកុងរីឯនារីរងគ្រោះជាប្រពន្ធស្នាក់នៅបន្ទប់ជួលតែម្នាក់ឯង មានមុខរបរជាកម្មកររោងចក្រ ក្រោយមករូបគាត់ក៏បានឆាតមកមិនតបនិងតេក៏មិនលើក៤ ទៅ៥ថ្ងៃមកហើយ រូបគាត់ចេះតែឆ្ងល់ក៏បានឡើងពីខេត្តមកភ្នំពេញរួចឡើងទៅបន្ទប់ជួលស្រាប់តែមានក្លិនស្អុយជះមកក្រៅហើយក៏បើកទ្វារមើលទៅស្រាប់តែឃើញប្រពន្ធបានដេកស្លាប់ទំនងជា៤ទៅ៥ថ្ងៃមកហើយ រួចបាននាំគ្នារាយការណ៍ទៅសមត្ថកិច្ចចុះមកពីនិត្យទៅលើសព។

– សមត្ថកិច្ចជំនាញកោសលវិច្ច័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកពិនិត្យនិងសន្និដ្ឋានជំហានដំបូងថាស្លាប់ដោយសារខ្យល់គរួចធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

 

You might like