រដ្ឋបាលខេត្តព្រះសីហនុ បង្កើតអនុគណៈកម្មការខេត្ត ដើម្បីទប់ស្កាត់​ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ

ព្រះសីហនុ៖- រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចបង្កើតអនុគណៈកម្មការខេត្ត ដើម្បីទប់ស្កាត់​និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

– តាមរយៈសេចក្តីសម្រេចចុះថ្ងៃទី២៤ ខែវិច្ឆិកា​ឆ្នាំ២០២៥ បានឱ្យដឹងថា អនុគណៈកម្មការខេត្ត ដើម្បីទប់ស្កាត់​ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តនេះ មានឯកឧត្តម ម៉ាង ស៉ីណេត អភិបាលនៃគណៈអភិបាលខេត្ត ជាប្រធាន អមដោយអនុប្រធាន ៤រូប និងសមាជិក សមាជិក ជាច្រើនរូបទៀត។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– អនុគណៈកម្មការខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រ ខេត្តព្រះសីហនុ មានតួនាទី និងភារកិច្ចដូចខាងក្រោម៖

-សហការសម្របសម្រួលជាមួយគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធាន ធម្មជាតិ

-ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដូចជា ការកាប់ព្រៃឈើ ការដឹកឈើ និងការ នាំចេញឈើខុសច្បាប់ ការចាប់សត្វព្រៃ និងការនាំចេញសត្វព្រៃខុសច្បាប់ការទន្ទ្រានយកដីរដ្ឋ ព្រមទាំងការរុករករ៉ែដោយខុសច្បាប់នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ

-អង្កេត និងស្រាវជ្រាវរកអ្នកប្រព្រឹត្ត និងអ្នកពាក់ព័ន្ធ និងសកម្មភាពបទល្មើសធនធានធម្មជាតិ

-ចាប់ជនល្មើស និងវត្ថុតាង នៃបទល្មើសធនធានធម្មជាតិ ហើយរៀបចំកសាងសំណុំរឿងបញ្ជូនទៅ តុលាការតាមនីតិវិធី

-អនុប្រធាន និងសមាជិក-សមាជិកា នៃអនុគណៈកម្មការនេះ ត្រូវចូលរួមបំពេញការងារ និងចូលរួម កិច្ចប្រជុំតាម ការកោះអញ្ជើញរបស់ប្រធានអនុគណៈកម្មការ ក្នុងករណីប្រធានអវត្តមាន ប្រធានត្រូវ ចាត់តាំងអនុប្រធានមួយរូប ដើម្បីដឹកនាំកិច្ចប្រជុំជំនួស

-អនុគណៈកម្មការមានសិទ្ធិប្រើប្រាស់មន្ត្រីក្រោមឱវាទ ដើម្បីជួយការងារតាម តម្រូវការចាំបាច់ ជាក់ស្តែង

-រាល់ការចុះអនុវត្តការងារត្រូវមានកំណត់ហេតុ និងរបាយការណ៍អំពីលទ្ធផល នៃការអនុវត្តការងារ ជូនគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។

 

 

You might like