សិង្ហបុរី អនុវត្តច្បាប់ ប្រហារជីវិត ព្យួរ.ក ជនល្មើសគ្រឿងញៀន ៣នាក់ទៀត

អន្តរជាតិះ- ត្រឹម២ថ្ងៃប៉ុណ្ណោះ ប្រទេសសិង្ហបុរី បានប្រហារជីវិតដោយព្យួរ.កជនល្មើសគ្រឿងញៀនចំនួន៣នាក់។

– តាមការផ្សាយរបស់ BBC កាលពីថ្ងៃចន្ទទី១ខែធ្នូ, ការប្រហារជីវិតនេះធ្វើឡើងនៅថ្ងៃទី២៦និង២៧ខែវិច្ឆិកា ហើយក្នុងនោះមានជនល្មើសម្នាក់ឈ្មោះ Saminathan Selvaraju ដែលត្រូវបានកាត់ទោសពាក់ព័ន្ធការរត់ពន្ធហេរ៉ូអ៊ីន ៣០១.៦ក្រាមពីម៉ាឡេស៊ី ចូលសិង្ហបុរី នារាត្រីថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៣។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– សូមជម្រាបថា ការព្យួរ.កកាលពីសប្តាហ៍មុននេះ ធ្វើឲ្យករណីប្រហារជីវិតអ្នកទោសសរុបរបស់ប្រទេសសិង្ហបុរីក្នុងឆ្នាំ២០២៥ ឡើងដល់១៧នាក់ ដែលជាតួលេខខ្ពស់បំផុតគិតចាប់តាំងពីឆ្នាំ២០១៣មក។

– សិង្ហបុរី ស្ថិតក្នុងចំណោមប្រទេសមានច្បាប់ប្រឆាំងគ្រឿងញៀនដ៏តឹងរ៉ឹងបំផុត លើពិភពលោក។ រដ្ឋាភិបាលប្រទេសនេះអះអាងថា ច្បាប់ដ៏តឹងរ៉ឹងគឺជាការរារាំងចាំបាច់ ចំពោះឧក្រិដ្ឋកម្មគ្រឿងញៀន ដែលជាបញ្ហាដ៏ធំមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

– ជនណាក៏ដោយមិនថាលក់ ផ្តល់ ដឹកជញ្ជូន ឬប្រើប្រាស់ឌីយ៉ាម័រហ្វីនលើសពី ១៥ ក្រាម, កូកាអ៊ីនលើស៣០ក្រាម, មេតំហ្វេតាមីនលើស ២៥០ ក្រាមនិងកញ្ឆា លើស ៥០០ ក្រាមទេ គឺនឹងត្រូវកាត់ទោសប្រហារជីវិត៕

 

 

You might like