នាវាដឹកប្រេង ២ គ្រឿង ផ្ទុះឆេះនៅសមុទ្រខ្មៅ ខណៈមួយគ្រឿងត្រូវយន្តហោះគ្មានមនុស្សបើកវាយប្រហារ

អន្តរជាតិះ- មន្ត្រីទួរគី បាននិយាយថា នាវាដឹកប្រេង ២ គ្រឿង រងការខូចខាតដោយផ្ទុះផ្នែកខាងមុខនៃនាវា នៅក្នុងសមុទ្រខ្មៅ កាលពីថ្ងៃសុក្រ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– អគ្គនាយកដ្ឋានកិច្ចការសមុទ្រទួរគី បានឱ្យដឹងថា នាវា Kairos ដែលមានទង់ជាតិហ្គាំប៊ី ធ្វើដំណើរទៅកាន់កំពង់ផែ Novorossiysk របស់រុស្ស៊ី ហើយជួបឧបទ្ទវហេតុឆេះនៅចម្ងាយ ២៨ ម៉ាយសមុទ្រ (៥១ គីឡូម៉ែត្រ) ពីឆ្នេរសមុទ្រទួរគីដោយសារតែកត្តាមួយចំនួនដែលមិនបានបញ្ជាក់។

– សមាជិកនាវិក ២៥ នាក់នៅលើនាវា ដែលភាគច្រើនជាជនជាតិចិន ត្រូវបានជួយសង្គ្រោះដោយឆ្មាំសមុទ្រ។

– វីដេអូដែលបានចេញផ្សាយដោយមន្ត្រី បង្ហាញថា នាវាត្រូវអណ្តាតភ្លើងលេបត្របាក់។

– រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនទួរគី លោក Abdulkadir Uraloglu បាននិយាយថា លាន់ស្នូរផ្ទុះលើនាវាភ្លាមៗ និងបង្កជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ។

– យោងតាមលោក បានបញ្ជាក់ថា ការវាយតម្លៃបឋម ការឆេះនេះ គឺខូចខាតតែផ្នែកខាងក្រៅប៉ុណ្ណោះ។

– ដោយឡែក នាវាទី ២ គឺនាវាដឹកប្រេងដែលមានទង់ជាតិហ្គាំប៊ី ឈ្មោះ Virat បានរាយការណ៍ពីការវាយប្រហារមួយនៅចម្ងាយ ៣៥ ម៉ាយល៍សមុទ្រ (៦៥ គីឡូម៉ែត្រ) ពីឆ្នេរសមុទ្រទួរគី។

– ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រាយការណ៍ថា នាវាជូនដំណឹងពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ខណៈនាវិក ២០នាក់ ត្រូវបានជួយសង្គ្រោះ៕

 

 

You might like