ជនសង្ស័យចំនួន២នាក់ ត្រូវបានឃាត់ខ្លួននៅខណ្ឌដង្កោ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស

ភ្នំពេញ៖ – ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ឃាត់ខ្លួនពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោសដោយការប្រើអំពើហិង្សា (វាយនឹងដំបងឈើប្លន់យកម៉ូតូ) កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង២១នឹង៣០នាទី ត្រង់ចំណុចផ្លូវចូលផ្ទះសំណាក់សុខុម ផ្លូវលំ ស្ថិតនៅ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថាជនរងគ្រោះឈ្មោះ រីម គីមហៀក ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួលបន្ទប់លេខ៧ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

– ចំណែកក្រុមជនសង្ស័យទី១-ឈ្មោះ អ៊ុង ធារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិន ពិត ប្រាកដ ស្នាក់នៅភូមិត្រពាំងអណ្តូង ឃុំនិទាន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ទី២-ឈ្មោះ ផន បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិក្រុមហ៊ុន ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ត្រូវបានឃាត់ខ្លួននៅចំណុចផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ វេលាម៉ោង ២២និង០០នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២ឥ២៥។

– សម្ភារៈបន្សល់ទុក៖ ១.ម៉ូតូម៉ាកហុងដាប៊ីត ពណ៌សលាយខៀវ សេរីឆ្នាំ២០២៥ ពាក់ស្លាកលេខ ភ្នំពេញ1GL-9383 មានលេខតួ9145128 លេខម៉ាស៊ីន9100712, ២.ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ(ម៉ូតូចាស់)។

– ក្រោយពីសាកសួរជនសង្ស័យ ទាំង០២នាក់ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថារូបខ្លួន (ជនសង្ស័យ) ទាំង០២នាក់ពិតជាបាន ធ្វើ សកម្មភាពយកដំបងឈើវាយទៅលើជនរង គ្រោះដើម្បីប្លន់យក ម៉ូតូពិតប្រាកដមែន ។

-ជនសង្សយ័ត្រូវបានសមត្ថកិច្ចក សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមច្បាប់៕

 

 

You might like