លោក ពុយ គា បានដឹកនាំប្រតិភូមកដល់ខេត្ត Yunnan ប្រទេសចិន ដោយសុវត្ថិភាព

ប្រទេសចិន៖ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា អមដោយគណៈប្រតិភូ៥រូប បានមកកាន់ទីក្រុងគួនមីន(Kunming) ខេត្តយូណាន(Yunnan) ប្រទេសចិន ដោយសុវត្ថិភាព តមតាមការអញ្ជើញរបស់សមាគមអ្នកកាសែតទូទាំងប្រទេសចិន នាយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ការបន្តធ្វើដំណើរមកកាន់ខេត្តយូណាន នេះក្នុងគោលបំណងពង្រឹងទំនាក់ទំនងមិត្តភាព និងផ្លាស់ប្តូរវិជ្ជាជីវៈរវាងអ្នកសារព័ត៌មានកម្ពុជា និងចិន។

គណៈប្រតិភូក្លិបអ្នកកាសែតកម្ពុជា នឹងធ្វើទស្សនៈកិច្ចក្នុងខេត្តយូណានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បន្ទាប់ពីបញ្ចប់ទស្សនៈកិច្ចរយៈពេល៣ថ្ងៃនៅទីក្រុង Harbin ខេត្ត Heilongjiang ចាប់ពីថ្ងៃទី២៤-២៧ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ៕

 

 

You might like