មណ្ឌលគិរី ៖ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៤និ៥៦នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍ និងកម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការរដ្ឋាននគរបាលស្រុកកែវសីមា បានធ្វេីការចុះបង្ក្រាបករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន នៅចំណុចរោងចាំចំការ ស្ថិតនៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– កម្លាំងសមត្ថកិច្ចជំនាញធ្វើការ ឃាត់ខ្លួនជនសង្ស័យបាន ចំនួន០៩នាក់ ភេទប្រុស មានឈ្មោះ ដូចខាងក្រោម ៖
ទី១/ឈ្មោះ សែន ហែម ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ទី២/ឈ្មោះ ណយ សឹង ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ ជាងឡាន រស់នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ទី៣/ឈ្មោះ ហ៊ីម ឡៃ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិឥស្លាម សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ទី៤/ឈ្មោះ ចែម ហ័ស្ត ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិស្រែព្រះ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ទី៥/ឈ្មោះ ច្រឹង គឹមជ្រៀន ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ទី៦/ឈ្មោះ ស្រ៊ុន ចន្ថា ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកសិកររស់នៅភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ទី៧/ឈ្មោះ កេន សាន់ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ទី៨/ឈ្មោះ បេត បៀ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ទី៩/ឈ្មោះ ឡូយ យឿន ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
– បានធ្វើតេស្តទឹកម៉ូត្ររកសារធាតុញៀន លើជនសង្ស័យ ទាំង០៩ នាក់ខាងលើ ជាលទ្ធផល វិជ្ជមាន(+) ចំនួន០៩នាក់ ជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីន។ បានធ្វើការឆែកឆេរ និងចាប់យកមធ្យោបាយសម្ភារៈវត្ថុតាងរួមមាន ៖ ១-ក្រាមពណ៌សថ្លា គ្រឿងញៀនជាប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក)ចំនួន១៨កញ្ចប់ក្នុងនោះ(៦កញ្ចប់ធំល្មម,១២កញ្ចប់តូច) ទម្ងន់ ៧១.១០ ក្រាមថ្លឹងទាំងសំបក ។
២-ម៉ូតូចំនួន០៣គ្រឿង , ៣-ទូរស័ព្ទ ចំនួន០៧គ្រឿង ,៤-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១ , ៥-អាវុធកែច្នៃចំនួន ០៧ដើម,
៦-កន្ត្រៃចំនួន ០៣ដើម , ៧-កាបូបស្ពាយព៌ណខ្មៅចំនួន០១ ,៨-ឧបករណ៍កៃច្នៃសម្រាប់ជក់ថ្នាំញៀននិងថង់វេចខ្ជប់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ ចំនួន០៩នាក់ និងសម្ភារៈវត្ថុតាងខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕


