ប្រតិភូក្លិបអ្នកកាសែតកម្ពុជា ធ្វើទស្សនៈកិច្ចផ្ទះទឹកកក ក្នុង ទីក្រុង Mudanjiang

អន្តរជាតិះ- លោក ពុយ គា បានដឹកនាំគណៈប្រតិភូក្លិបអ្នកកាសែតកម្ពុជា បានធ្វើទស្សនៈកិច្ចផ្ទះទឹកកក ក្នុង ទីក្រុង Mudanjiang នៃខេត្តGeilongjiang ប្រទេសចិន នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ផ្ទះទឹកកកនេះ ត្រូវបានគេដាក់ឈ្មោះថា “ទីក្រុងព្រិល” ដែលគ្របដណ្តប់ដោយទឹកកកកម្រាស់ជាង២ម៉ែត្រ មានសីតុណ្ហភាពត្រជាក់បំផុត -៥០អង្សារ។ រដូវកាលនេះមានរយៈពេល៣ខែប៉ុណ្ណោះ គឺចន្លោះខែវិច្ឆិកា ដល់មករា។

– រហូតមកដល់បច្ចុប្បន្ននេះ មានជាង១០០គ្រួសារប៉ុណ្ណោះជាម្ចាស់ស្រុក ដែលរកប្រាក់ចំណូលពីវិស័យទេសចរណ៍ ខណៈរដ្ឋាភិបាលមិនអនុញ្ញាត្តឲ្យពលរដ្ឋចិនផ្សេងទៀតមករស់នៅនិងប្រកបអាជីវកម្មឡើយ។

-ក្នុងឆ្នាំ២០២៥នេះ ទីក្រុងព្រិលទទួលបានភ្ញៀវទេសចរប្រហែល ៦,០០០ ទៅ ៧,០០០ នាក់ជារៀងរាល់ថ្ងៃ ភ្ញៀវទេសចរភាគច្រើនមកពីអាស៊ីអាគ្នេយ៍ ជាពិសេសមកពីប្រទេសម៉ាឡេស៊ី និងសិង្ហបុរី។ ខណៈកាលពីឆ្នាំមុន បានដំណើរការ ១០៣ថ្ងៃ ទទួលបានភ្ញៀវទេសចរ ១.៤៦ លាននាក់ ដែលស្មើនឹងភ្ញៀវទេសចរប្រហែល ១៣,០០០ នាក់ក្នុងមួយថ្ងៃ។

– ក្រៅពីវប្បធម៌ទឹកកក និងព្រិល លក្ខណៈពិសេសដ៏លេចធ្លោបំផុតរបស់ទីក្រុងនេះគឺវប្បធម៌កាប់ឈើព្រៃឈើនៅភាគឦសាន។ បន្ទាប់មកអ្នកភូមិ បានវិវត្តន៍ពីអ្នកកាប់ឈើទៅជាអ្នកការពារព្រៃឈើ រហូតក្លាយជាអ្នកជំនាញទេសចរណ៍៕

 

 

You might like