ព្រះសីហនុ-នៅវេលាម៉ោងជាង ៨ព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណីអគ្គិភ័យ ឆាបឆេះក្នុងផ្ទះមួយកន្លែង នៅផ្សារទំនប់រលក ក្នុងក្រុងព្រះសីហនុ។
បើតាមការបញ្ចាក់របស់ម្ចាស់ផ្ទះ ករណីអគ្គិភ័យកើតឡើងដោយសារពួកគាត់បើកធុងហ្គាស ហើយភ្លេចបិទ ទើបបណ្តាលផ្ទុះឆេះបែបនេះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
ករណីនេះ ត្រូវបានសមត្ថកិច្ច រួមនឹងប្រជាពលរដ្ឋ ធ្វើការជួយពន្លត់បានទាន់ពេលវេលា មិនបណ្តាលឲ្យរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ៕

