អន្តរជាតិះ- គ្រោះទឹកជំនន់ដ៏សាហាវនៅប្រទេសវៀតណាម បានឆក់យកជីវិតមនុស្សចំនួន៤១នាក់ហើយ គិតត្រឹមព្រឹកថ្ងៃសុក្រទី២១ខែវិច្ឆិកាឆ្នាំ២០២៥។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ទឹកជំនន់នេះគឺបង្កឡើងដោយព្យុះភ្លៀងដ៏ខ្លាំងក្លាខុសធម្មតា ដែលវាយប្រហារតំបន់ជាច្រើនក្នុងប្រទេសវៀតណាម ជាពិសេសខេត្ត Dak Lak និង Khanh Hoa។ ខេត្តទាំងពីរនេះមានមនុស្សស្លាប់ច្រើនជាងគេ ពោលគឺនៅ Dak Lak មាន១៦នាក់ និង Khanh Hoa មាន១៤នាក់។ ចំណែកមនុស្សស្លាប់នៅកន្លែងផ្សេងមានដូចជា Lam Dong ៤នាក់, Gia Lai ៣នាក់, Hue ២នាក់ និង Da Nang ២នាក់។
– ទន្ទឹមនោះ នាយកដ្ឋានគ្រប់គ្រងទំនប់និងបង្ការគ្រោះមហន្តរាយធម្មជាតិ បានឲ្យដឹងថា ក្រៅពីមនុស្សស្លាប់នៅមានមនុស្ស៩នាក់ទៀតកំពុងបាត់ខ្លួន។ លើសពីនេះ គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរក៏បានបំផ្លាញផ្ទះសម្បែង១៦៧ខ្នង ជន់លិចជាង ៥២០០០ខ្នង ថែមទាំងជន់លិចផ្ទៃដីដាំដំណាំ ១៣០០០ហិកតានិងសម្លាប់សត្វចិញ្ចឹម ៣០៧០០ក្បាលផងដែរ។ មិនត្រឹមប៉ុណ្ណឹង រថភ្លើងដឹកអ្នកដំណើរជាច្រើនខ្សែត្រូវផ្អាកដំណើរការ ដោយសារតែនៅកន្លែងខ្លះមានបំណាក់ដី រារាំងផ្លូវដែក ខណៈអាកាសយានដ្ឋាន Tuy Hoa ត្រូវបិទជាបណ្តោះអាសន្ន៕


