មិនគិតច្រើន ត្រាំ “អូខេ” ហើយចំពោះផែនការវាយប្រហារលើម៉ិកស៊ិក

អន្តរជាតិះ- ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោក បើកចំហចំពោះការបញ្ជាឱ្យវាយប្រហារនៅក្នុងប្រទេសម៉ិកស៊ិក ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន មិនមែនប្រឆាំងនឹងអាជ្ញាធរម៉ិកស៊ិកឡើយ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ថ្លែងទៅកាន់អ្នកយកព័ត៌មាន កាលពីថ្ងៃចន្ទ លោក ត្រាំ ត្រូវបានគេសួរថាតើលោកនឹងពិចារណាវាយប្រហារប្រទេសម៉ិកស៊ិក ឬបញ្ជូនកងទ័ពអាមេរិក ដើម្បីដោះស្រាយបញ្ហារត់ពន្ធគ្រឿងញៀនដែរឬទេ។ លោក បានឆ្លើយតបថា លោក យល់ព្រម។

– លោក ត្រាំ បានបន្ថែមថា ខ្ញុំពិតជាយល់ព្រមឱ្យបើកការវាយប្រហារនៅក្នុងប្រទេសម៉ិកស៊ិក ដើម្បីបញ្ឈប់បញ្ហាគ្រឿងញៀន។ លោក បានបដិសេធមិននិយាយថាតើលោកនឹងស្វែងរកការអនុញ្ញាតពីប្រទេសម៉ិកស៊ិក ឬអត់នោះទេ ប៉ុន្តែអះអាងថាអាជ្ញាធររបស់ប្រទេសនេះដឹងពី «ជំហររបស់លោក»។

– លោក បន្តថា យើងស្គាល់ពីអាសយដ្ឋានរបស់មេគ្រឿងញៀនទាំងអស់នៅទីនោះ។ ពួកគេកំពុងសម្លាប់ប្រជាជនរបស់យើង។

– គួរបញ្ជាក់ថា បន្ទាប់ពីមានភាពតានតឹងជាមួយប្រទេសវេណេស៊ុយអេឡា ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននេះមក បច្ចុប្បន្នអាមេរិក ក៏កំពុងសម្លឹងមើលបញ្ហានេះ នៅក្នុងប្រទេសម៉ិកស៊ិកវិញម្ដង៕

 

 

You might like