ក្រុមឡាយហ្វ ខេត្តព្រះសីហនុ ​រកបានគ្រូបង្វឹកថ្មីជំនួសលោក Heo Jae Won ហើយ

កីឡាះ- ក្លិបបាល់ទាត់ ខេត្តព្រះសីហនុ បាន​ប្រកាស​តែតាំង​គ្រូបង្វឹក​ថ្មី គឺលោក Dong-gyu Jung ជនជាតិ​កូរ៉េខាងត្បូង មាន​វ័យ ៣០​ឆ្នាំ ដើម្បីជំនួសតំណែងលោក Heo Jae Won​ ​បន្ទាប់ពីក្លឹប​បានព្រមព្រៀងគ្នាសម្រេចចិត្តបញ្ចប់កិច្ចសន្យា ​ដោយមាន​កាតព្វកិច្ច​ផ្ទាល់ខ្លួន។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ​​សូមជម្រាបថា លោក Dong-gyu Jung កាន់​សញ្ញាបត្រ​ AFC A License នឹងធ្លាប់បាន​ដឹក​នាំក្រុម Maharlika F.C. ឆ្នាំ២០២៤-២៥ សមាជិក​លីគកំពូល​ហ្វីលីពីន មុនមកចូលរួម​ជាមួយឡាយហ្វ។ កាលនៅទីនោះ​លោកដឹក​នាំក្រុមបាន ១៤៧ថ្ងៃ ចាប់ពីថ្ងៃទី១ ខែ១ រហូតដល់ថ្ងៃទី២៨ ខែ៥ ឆ្នាំ២០២៥ បាន ១០ប្រកួត ឈ្នះ៤ ចាញ់៦ប្រកួត ជួយឱ្យក្រុម Maharlika F.C. បញ្ចប់រដូវកាលត្រឹមលេខ៧៕

 

 

You might like