បាក់ដីកប់ឡានក្រុងដឹកអ្នកដំណើរនៅវៀតណាម សម្លាប់មនុស្ស ៦នាក់ និងជិត ២០នាក់របួស

អន្តរជាតិះ- មនុស្សយ៉ាងហោចណាស់ ៦នាក់ស្លាប់ និង ១៩នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីឡានក្រុងដឹកអ្នកដំណើរមួយគ្រឿង ត្រូវដីបាក់សង្កត់ពីលើនៅខេត្ត Khanh Hoa ភាគកណ្តាលប្រទេសវៀតណាម ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតក្នុងស្រុក Tuoi Tre ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ឡានក្រុងនេះ ធ្វើដំណើរឆ្លងកាត់ស្រុក Khanh Le Pass ដែលមានអ្នកដំណើរ ៤០នាក់ ខណៈមកដល់កន្លែងកើតហេតុ ស្រាប់តែដីបាក់ស្រុតចុះតែម្ដង។

– យោងតាមរបាយការណ៍ បានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ទាំង ៦នាក់ រួមមានបុរស ៣នាក់ និងស្ត្រី ៣នាក់។ អ្នកដំណើររងរបួស ១៩នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងស្រុក៕

 

 

You might like