កីឡាះ- គិតត្រឹមថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ម្សិលមិញ ក្រុមអត្តពលិកហែលទឹកពាក់ជើងទាកម្ពុជា ដណ្ដើមបានមេដាយចំនួន៣គ្រឿងហើយពីព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ២០២៥ (The 2025 CMAS 2nd South East Asia Championship Finswimming Indoor)នៅហ្សារកាតា ប្រទេសឥណ្ឌូណេស៊ី រួមមានមេដាយប្រាក់១គ្រឿង និងមេដាយសំរឹទ្ធ២គ្រឿង។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– មេដាយមេដាយសំរឹទ្ធទី១ រកបានដោយកីឡាករ លឹម សុខវឌ្ឍន៍នន្ទ, កីឡាករ ឆោម ច័ន្ទថន, កីឡាករ ទួន ទិត្យសត្យា, និងកីឡាករ លឹម នរវិទូ លើវិញ្ញាសា ៤x១០០ម៉ែត្រ ហែលបណ្តាក់របៀប Surface សម្រាប់ថ្ងៃប្រកួតទី១ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥។ មេដាយមេដាយសំរឹទ្ធទី២ រកបានដោយកីឡាករ លឹម សុខវឌ្ឍន៍នន្ទ លើវិញ្ញាសា ១៥០០ម៉ែត្រ ហែលរបៀប Surface ។ ចំណែកមេដាយប្រាក់ រកបានដោយកីឡាការិនី កាំង មុយនីន លើវិញ្ញាសា ៤០០ម៉ែត្រ ហែលរបៀប Bi-Fins ។
– សូមជម្រាបថាព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកពាក់ជើងទា ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ២០២៥ (The 2025 CMAS 2nd South East Asia Championship Finswimming Indoor) បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅហ្សារកាតា ប្រទេសឥណ្ឌូណេស៊ី ដោយក្នុងសហព័ន្ធខ្មែរកីឡាហែលទឹកកម្ពុជា បានបញ្ជូនកិឡាករ-កីឡាការិនី សរុបចំនួន៦រូបរួមមាន៖ ៤. កញ្ញា កាំង មុយនីន កញ្ញា ឃឺន ប៊ុនពេជ្រមរកត លោក លឹម សុខវឌ្ឍន៍នន្ទ លោក ឆោម ច័ន្ទថន លោក ទួន ទិត្យសត្យា
និងលោក លឹម នរវិទូ កីឡាករ៕

